តើវាខុសទាស់អីទៅត្រង់ស្លាកសញ្ញាថា Made in Cambodia ? មានក្រុមហ៊ុនវាយនភ័ណ្ឌមួយនៅ ជិតកំពង់ស្ពី បានប្រាប់អ្នកClearance នៅក្រុមហ៊ុនខ្ញុំថា មានក្រុមហ៊ុនមួយតៃវ៉ាន់ ចង់បានម៉ាស់ដែលផលិតនៅស្រុកខ្មែរ ប៉ុន្តែសុំគយ មិនអោយដាក់ ស្លាកថា Made in Cambodia បានអត់? ខ្ញុំលឺសូរហួសចិត្តម៉ង!!!! អ្នកClearance ក៏សួរវិញថាចុះបើដាក់ចឹងវាម៉េច? គេថាបើដាក់ចឹង វាលក់អត់ដាច់ទេនៅ តៃវ៉ាន់។ ខ្ញុំឆ្ងល់ដែរនឹងចឹង! ម៉េចផលិតផលស្រុកខ្មែរហ្នឹងវាអន់ណាស់ទៅ? ចុះខោអាវ នាំចេញទៅ អាមេរិច កាណាដា ទាំងកុងតៃន័រនោះ ម៉េចក៏លក់បានថ្លៃម៉េះ ហើយដាក់ផ្លាក Made in Cambodia ផង ចុះត្រង់អាម៉ាស់មូយប៉ុនបាតដៃហ្នឹងវាម៉េចវិញ។ ម៉ាសដែលខ្មែរ យើងដេរនោះវា ស្អាតដែរតើ! ថែមទាំងមានកន្លែងដាក់ថ្នាំហឺតក្នុងនោះទៀតផង។
Thursday, August 20, 2009
Wednesday, August 12, 2009
វិលបាន៤ជុំហើយ
- ប្រកាសចំនួន៖៣៤
- ផ្លាកចំនួន៖៤
- ចំណាត់ក្រុម៖៩
- ទំព័រចំនួន៖៩
- វិចារចំនួន៖៥៤៦វិចារ
- វិចារឥតបានការ៖៤៣វិចារ
- ប្រកាសពេញនិយមមាន៖
- ចំនួនអ្នកចូលទស្សនា៖៥៦៨៩
- ថ្ងៃមមាញឹក៖ ២១ កក្កដា ២០០៩
-៖-អានផងដែរនៅ វិលបាន១ជុំហើយ នៅទីនេះ-៖-
Saturday, August 8, 2009
ស្មុគស្មាញមែនជីវិត!!!!!!!
ជីវិតយើងតែងមាន ភាពផ្ទយគ្នារហូត។បើបានសប្បាយហើយ តែមានទុក្ខ, ស្រួល ហើយក៏ នៅពិបាកវិញ........... ប៉ុន្មានង៉ៃនេះខ្ញុំមិនសូវសប្បាយចិត្តសោះ ព្រោះមានរឿងកើតឡើងដែលនឹកស្មានមិនដល់ជាច្រើន ដែលកើតមកលើខ្ញុំទាំងខ្លួនឯង មិនទាន់ប្រុងប្រៀបខ្លួនសោះ! ឥលូវត្រូវរកទីជំរកថ្មីដើម្បី គេចផុតពីទុក្ខដែលរ៉ាំរ៉ៃជាប់ខ្លួន យូរហើយ។ មិនត្រឹមតែនៅផ្ទះទេ នៅសាលាក៏មានរឿងខ្លះដែរ គឺរៀនមិនចូល សោះ។ ប្រហែលមានសំពាធខាងក្រៅខ្លាំងពេកក៏មិនដឹង?? ជីវិតខ្ញុំពេលនេះហាក់បីដូចជាសោះកក្រោះណាស់ ។ ពេលនេះខ្ញុំត្រូវពឹងខ្លួនឯងដើម្បីរស់ មិនមែនដូចមុនទេ។ ខ្ញុំមិនចង់បញ្ចេញអោយគេដឹងទេ តែធ្វើម៉េចបើពេលនេះមានទុក្ខផ្ទួនៗៗៗគ្នា ៣មុខជាប់គ្នា ។តើគួរអោយខ្ញុំសំរេចចិត្តបែបណា? ជីវិត, គ្រួសារ, ស្នេហា និងមិត្តភាព??????????????? ជីវិតពិតជាចឹងមែន!! រាល់ថ្ងៃខ្ញុំខំសើច សប្បាយដើម្បីបំបាត់ទុក្ខតែ នៅតែ មិនអាចដដែល ............... ហ៊ឺ!!!!!!!!!!!!!
Wednesday, August 5, 2009
ត្រៀមប្រកាសអាសន្នពីទឹកជំនន់
គ្រាន់តែប៉ុន្មានថ្ងៃមុនក្រសួងធនធានទឹក និងឧតុនិយមប្រកាសអាសន្នសោះហ្នឹង ដល់អាឡូវ នៅខេត្តស្ទឹងត្រែង ស្រុកចំនួន ពីរបានជន់លិចបាត់ទៅហើយ គឺស្រុកសេសាន និង ស្រុកសៀមប៉ាង។ ចំនែកឯក្រុងស្ទឹងត្រែងវិញ មិនអាចធ្វើដំណើរទៅកាន់ស្រុកជុំវិញក្រុងបានដោយសារតែ ទឹកជំនន់បាន លិចកាត់ផ្តាច់ផ្លូវទៅហើយ។ នេះដោយសារប៉ុន្មានថ្ងៃហ្នឹងភ្លៀងខ្លាំងនៅតំបន់ខាងលើទន្លេមេគង្គ នៃប្រទេសឡាវ ហើយចំនែកប្រទេសឡាវ ត្រូវបើកទ្វារទឹក ដើម្បីជំលៀសទឹកជំនន់នៅឯប្រទេសគេ។ ដូច្នេះ ទឹកជំនន់នេះនឹងអាចជន់លិចភ្លាមៗ ចាប់ពីខេត្តស្ទឹង ត្រែង មក ខេត្តក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និង តំបន់ជាប់នឹងទន្លេមេគង្គក្រោម រួមទាំងបឹងទន្លេសាបទៀតផង។ សូមបងប្អូននៅជាប់ទន្លេមេគង្គ ត្រៀមរកទីទួលដើម្បី ការពារខ្លួនពីទឹកជំនន់នេះ៕
Subscribe to:
Posts (Atom)