អត្ថបទ៖ ទូរទស្សន៌ជប៉ុន techdigest
Tuesday, July 21, 2009
ញញឹមមុនចូលធ្វើការ
Friday, July 17, 2009
ថៃលុបវីដេអូបំភ្លៃការពិតគាប់ជួននឹងវេបសាយខ្ញុំស្រលាញ់ខ្មែរកើតឡើង
Thursday, July 16, 2009
កូនស្រីអតីតអ្នកនិពន្ធល្បីម្នាក់ត្រូវឡានកិន
កូនស្រីរបស់លោកជុំ ប៊ុនធឿនឈ្មោះ ប៊ុនធឿន ផល្លីពៅវលក្ខ័ ដែលជាកូនអ្នកនិពន្ធដ៍ល្បីប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវឡានកុងតៃន័រកិន ខ្ទេចក្បាល ស្លាប់ភ្លាមៗ ខណះដែលនាងចេញពីរៀនកូរ៉េនៅ ម្តុំសាលាឥន្ទ្រទេវី គួរអោយអាណោចអាធម។ គួររំលឹកផងដែរថា នាងជាកូនតែមួយគត់របស់លោក ជុំ ប៊ុនធឿន ហើយ លោក ជុំ ប៊ុនធឿនបានលាចាកលោក ប្រហែល ២ ជិត ៣ឆ្នាំ ហើយ។
Sunday, July 12, 2009
ចំរៀងពេញដោយអត្ថន័យ
ជំហ៊ានថ្មីមួយទៀត
1, ព្រះអាទិត្យលង់លិចមិនភ្លេចថ្ងៃស្អែករះវិញមិនខាន (សុវត្ថិ)
2, សន្ធិយាប្រែប្រាណផ្លាស់ពណ៌ស្រអាប់ចរជួបចន្រ្ទា (សោភា)
3, ពេលវេលាទៅមុខមិនដែលឈរឈប់បង្អង់រេរា (មីដាដា)
4, ជាមនុស្សដូចគ្នាមិនចិត្តស្ទុះស្ទារឆ្ពោះរកគោលដៅ (បញ្ញា)
5, ដរាបជីវិតមានតាំងចិត្តត្រូវតែ ញញឹម (រឹទ្ធ)
6, បន្តុះក្តីសង្ឃឹមមិនចាញ់រលឹម ទម្រន់ចាញ់ក្តៅ (លក្ខិណា)
7, ឧបសគ្គរនាំងជីវិតយើងត្រូវដើរទៅ (រក្សា)
8, មួយជំហ៊ានលើផ្លូវ ផ្លូវឆ្ពោះទៅមុខសំរេចបំនង (ពេជ្ជតា)
មួយជំហ៊ានជាថ្មី មិនថាប្រុសស្រីត្រូវពុះពារ រស់នៅក្រោមមេឃា ទុក្ខមានដូចគ្នា មិនដែលរំលង (រួមគ្នា)
បោះបានមួយជំហ៊ាន ចាត់ទុកជាស្ពានអោយយើងដើរឆ្លង (សុវត្ថិ,ដាដា,រឹទ្ធ,សាវ៉េត,រក្សា)
ដើរមួយជំហ៊ានម្តង យើងត្រូវរ៉ាប់រងតំលៃជីវិត (ពេជ្ជតា,លក្ខិណា,សោភា,បញ្ញា)
9, បោះបានមួយជំហ៊ានចាត់ជាមេរៀនផ្តល់ជំហ៊ានថ្មី (សុវត្ថិ)
10, អ្នកជុំវិញខ្លួនក្តី យើងអោយតំលៃព្រោះជាជីវិត (សោភា)
11, ទូលផែនដីមិនរួច ចំនងគំនួចគួចចងដោយចិត្ត (មីដាដា)
12, រួមផ្តើមក្តីស្នេហ៏ស្និទ្ធ បង្គោលជីវិតដាក់ដាំអោយត្រូវ (បញ្ញា)
13, ដរាបជីវិតមានតាំងចិត្តត្រូវតែ ញញឹម (រឹទ្ធ)
14, បន្តុះក្តីសង្ឃឹមមិនចាញ់រលឹម ទម្រន់ចាញ់ក្តៅ (លក្ខិណា)
15, ឧបសគ្គរនាំងជីវិតយើងត្រូវដើរទៅ (សាវ៉េត)
16, មួយជំហ៊ានលើផ្លូវ ផ្លូវឆ្ពោះទៅមុខសំរេចបំនង (ពេជ្ជតា)
17, ព្រះអាទិត្យលង់លិចមិនភ្លេចថ្ងៃស្អែករះវិញមិនខាន (រួមគ្នា)
ទាញយកបទនេះ
រយលានសង្ឃឹម
- ពពកផាត់តាមខ្យល់ រសាត់វល់លើវេហា វាលវដ្តសង្សា អ្នកណាកំណត់ដៅ (សោភា)
- សុខទុក្ខនៅរីករាល ឆ្លងកាត់វាល វាលជ្រោះទឹកជ្រៅ នេះគឺជាផ្លូវ ផ្លូវជីវិត (រក្សា)
- ជើងខ្លីឈានមិនឆ្ងាយ ជួបអន្តរាយរាលគំនិត តែកំលាំងចិត្តនៅឡើយប្រឹងយកជ័យ (បញ្ញា)
- ឧបសគ្គគង់ត្រូវជួប កើតមានរូបតែងជួបគ្រោះភ័យ ជំនះតថ្លៃមិននឿយណាយ (រឹទ្ធ)
- រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
- មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
- បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
គ្មានទឹកនេត្រា លោកការគ្មានគ្រោះអស់ភ័យ ដើររួមគ្នា ដើរលើវិថី វិថីនៃក្តីសង្ឃឹម គ្រប់វិនាទី បណ្តុះដោយស្នាមញញឹម ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម រយលានក្តីសង្ឃឹម មិនសាបសូន្យ (រួមគ្នា)
- យកចិត្តដាក់ក្នុងចិត្ត ចងជីវិតផ្អោបបេះដូង បញ្ហារយពាន់មិនរា ត្រូវតែឈ្នះ (និសា)
- ពុះពោរដោយអំនត់ ចិត្តសង្កត់អត់ធ្មត់បំរះ ផ្លូវដើរម្តេចខ្លះ ឈ្នះអោយបាន (រាជ)
- រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
- មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
- បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
គ្មានទឹកនេត្រា លោកការគ្មានគ្រោះអស់ភ័យ ដើររួមគ្នា ដើរលើវិថី វិថីនៃក្តីសង្ឃឹម គ្រប់វិនាទី បណ្តុះដោយស្នាមញញឹម ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម រយលានក្តីសង្ឃឹម មិនសាបសូន្យ
ក្តីសង្ឃឹមជីវិតក្រោមមេឃ ទឹកភ្នែកជ្រះពីលោកាសុខរៀងអើយ (រួមគ្នា)
Saturday, July 11, 2009
សាច់ជ្រូក ឬ ក៍សាច់មនុស្ស?
យប់មិញបន្ទាប់ពីចេញពីសកល មិនបានទៅផ្ទះទេ ព្រោះ ត្រូវធ្វើការថែមម៉ោងផង ដោយត្រូវទៅរោងចក្រកាត់ដេរមួយនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ម៉ោង ១១យប់ ជាមួយបុគ្គលិកដូចគ្នា។ គ្រាន់តែជិះកាត់ ឃើញគ្រោះថ្នាក់ចរាចរណ៌ ចំនួនពីរករណីឋិតនៅលើផ្លួវជាតិលេខ ៤ តែមួយ។ គ្រោះថ្នាក់ចរាចរណ៌ ទី១ មិនសូវអីទេ គឺ ឡានឡិចស៊ីស អត់ស្លាកលេខ បុកជាមួយ ម៉ូតូ វីវ៉ា(មិនចាំឆ្នាំ) ខ្ទេចអស់ ឃើញតែឈាមអត់ឃើញមនុស្ស ព្រោះឡានពេទ្យដឹកទៅអស់។ បន្ទាប់ពី ទៅដល់រោងចក្រហើយ ធ្វើការរួច ក៏ ត្រូវធ្វើដំនើរមកoffice នៅភ្នំពេញវិញស្រាប់តែ ឃើញគ្រោះថ្នាក់ចរាចរណ៌ ទី២ កើតឡើង។ លោកអើយ ប្រហែលជាអ្នកដឹកជ្រូក បុកគ្នាហើយបានជា សាច់ជ្រូកជ្រុះរាយពេញ ផ្លូវចឹង។ ពុទ្ធោ! មិនមែនសាច់ជ្រូកទេ គឺ សាច់មនុស្សតើ? ដាច់ ជាកង់ៗពេញផ្លូវ មិនដឹងក្បាល ដៃ ជើង នៅឯណា ទេ។ហើយមិនដឹងអ្នកបុករត់ដល់ណាដែរ។សាកសពដែលដាច់ខ្ទេចប្រហែលជា ក្មេងអាយុ ១៤ឆ្នាំ ហើយមួយទៀតជាមនុស្សចាស់អាយុប្រហែល ៣០ឆ្នាំ ដាច់ដៃខ្ទេចអស់។ ខ្ញុំធ្លាប់តែឃើញ តាមរយះកាសែត ដល់តែពេល ឃើញផ្ទាល់ចឹងដូចជាចង់វិលមុខ។មកដល់Office វិញអត់ឃ្លានបាយសោះ ព្រោះនឹកឃើញសាច់ជ្រូកធ្លាក់ពេញផ្លូវ គួរអោយអានោចអាធ៌ម។
Sunday, July 5, 2009
អ្វីខ្លះដែលបុរសចាញ់ប្រៀបស្រ្តី?
២៩ ចំណុចដែលបុរសគិតថាខ្លួនចាញ់ប្រៀបស្ត្រី
- ស្រ្តីកើត “មុន” អ្នកណាៗក៏ថាដោយសារអ័រម៉ូន ប៉ុន្តែបុរសវិញ កើត “មុន” វិញ គេថាដោយសារមុខកខ្វក់
- ស្ត្រីនៅក្នុងបន្ទប់របស់បុរស អ្នកជិតខាងនាំគ្នាថាបុរស ល្បួងគេមក។ ប៉ុន្តែ លុះដល់បុរសនៅក្នុងបន្ទប់ស្ត្រីវិញ បែរជាគេចោទថាមានគំនិតមិនល្អ ចង់មក ធ្វើបាបស្ត្រីដល់បន្ទប់
- បុរសស្រវឹង គេចោទថា “អាប្រមឹក” ប៉ុន្តែលុះដល់ស្ត្រីស្រវឹងវិញ គេក៏ចោទថា មកពីបុរសៗចាប់បង្អក
- ស្ត្រីទាបពាក់ស្បែកជើងកែងចោតមើលទៅស្អាត ប៉ុន្តែបុរសទាបវិញមិនមាន ស្បែកជើងកែងចោតពាក់ឱ្យស្អាតដូចស្ត្រីទេ
- ស្ត្រីឱ្យបុរសចិញ្ចឹមគេថា “មេផ្ទះ” ប៉ុន្តែបុរសឱ្យស្ត្រីចិញ្ចឹមវិញ បែរជាគេថា “ប្រឡាំងកាស”
- ស្ត្រីមកយឺត តែបានមុនជានិច្ច ប៉ុន្តែបុរសវិញ បើទោះជាមកលឿនយ៉ាងណាក៏ដោយ ក៏បានក្រោយស្ត្រីរហូត(Ladies First, Men After)
- ស្ត្រីត្រឡប់មកផ្ទះយប់ជ្រៅ “ឩស្សាហ៍ធ្វើការទល់យប់ជ្រៅ” ប៉ុន្តែបុរសត្រឡប់មកផ្ទះយប់ជ្រៅវិញ បែរជាត្រូវគេចោទថា “ទៅដើរលេង”
- ស្ត្រីធ្វើការរបស់បុរស គេថា “ស្ត្រីខ្លាំង” ប៉ុន្តែបុរសធ្វើការរបស់ស្ត្រីវិញ បែរជា គេថា “កេងកម្លាំងគេ”
- ស្រ្តីនៅជាមួយស្ត្រីដូចគ្នា គេថា “មិត្តភក្តិនៅជាមួយគ្នា” ប៉ុន្តែបុរស នៅជាមួយ បុរសវិញ បែរជាគេថា “ប៉េដេ ឫ ហ្គេយ៍”
- ស្ត្រីអង្គុយ បុរសឈរ នៅលើឡានក្រុង គេថា “ការឈឺឆ្អាលរបស់ស្ត្រី និង ចាស់ៗ” ប៉ុន្តែបុរសអង្គុយវិញ បែរជាស្ត្រីឈរ លើឡានក្រុង គេថា “អត់ចិត្ត អាត្មានិយម”
- ស្ត្រីតែងមុខគេថា “តុបតែងសម្រស់” ប៉ុន្តែបុរសវិញគេថា “ប៉េដេ”
- ស្ត្រីស្គមគេថា “រាងស្វែល” ប៉ុន្តែបុរសវិញគេថា “ឈឺច្រើន”
- ស្ត្រីដើរកាន់ដៃគ្នាគេថា “មិត្តសម្លាញ់” ប៉ុន្តែបុរសវិញ គេថា”ពីរនាក់នេះយ៉ាប់មែន”
- ស្ត្រីអត់យកប្តីគេថា “ស្ត្រីសម័យថ្មីពឹងខ្លួនឯង” ប៉ុន្តែបុរសអត់យកប្រពន្ធ បែរគេថា “ច្បាស់ប៉េដេ”
- ស្រ្តីដាល់បុរស គេថា “តួឯកស្រីឆ្នើម” ប៉ុន្តែបុរសដាល់ស្ត្រីវិញ បែរគេថា “មុខញី”
- ស្រ្តីមានមិត្តភក្កិជាខ្ទើយគេថា “មិត្តស្រី” ប៉ុន្តែបុរសមានមិត្តភក្តិជាខ្ទើយវិញ បែរជាគេថា”មួយ ដំប ស្វា”
- ស្រ្តីត្រូវគេចាប់រំលោភ គេថា “ជនរងគ្រោះ” ប៉ុន្តែបុរសត្រូវគេចាប់រំលោភវិញ បែរជាគេថា “មិនអាចទៅរួច”
- ស្រ្តីអោយបុរសប៉ាវបាយគេថា “សុជីវធម៌” ប៉ុន្តែបុរសឱ្យស្ត្រីប៉ាវបាយវិញ បែរគេថា “មុខក្រាស់”
- ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់” ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា “គោចាស់” ទៅវិញ
- ស្ត្រីបត់ជើងតូចក្នុងបន្ទប់ទឹក ត្រូវបានគេថា “ជារឿងធម្មតា” ប៉ុន្តែបុរសបត់ជើង តូចក្នុងបន្ទប់ច្រើនតែគេយល់ថា “ទៅអ៊ឺអ៊ឹះ”
- ស្រ្តីធ្វើម្ហូបមើលទៅឆ្ងាញ់ពិសា ប៉ុន្តែបើបុរសធ្វើម្ហូបវិញ បែរជាមើលទៅមិនមាន សុវត្ថិភាព
- ស្ត្រីនិយាយច្រើនជារឿងធម្មតា ប៉ុន្តែបើបុរសនិយាយច្រើនវិញ គេថា “សាំតាប៉ែ”
- ស្ត្រីរៀបការជាមួយបុរសមានឋានះជាឩកញ៉ាចាត់ទុកថា សំនាងរបស់នាង ប៉ុន្តែបើបុរសរៀបការជាមួយជំទាវ បែរជាចោទថា “ជាបុរសដែលសម្លឹងឃើញ តែស្ត្រីអ្នកមាន”
- ស្ត្រីដែលមានបុរសមកចែចង់ច្រើន គេថា “មានមន្តស្នេហ៍” ប៉ុន្តែបើបុរសមានស្ត្រី ច្រើនគេបែជាថា “ប្រុសព្រាន”
- ស្រ្តីលេងកីឡាបុរសដូចជា វាយកូនហ្គោល ឫជិះសេះ គេថា “មានសមត្ថភាពពូកែដូចបុរស” ប៉ុន្តែបុរសលេងកីឡាស្ត្រីដូចជា កាយសម្ពន្ធ័ បែរជាគេថា “លេងកីឡាគ្មានលក្ខណះ ជាបុរសទៅវិញ”
- ស្ត្រីធ្វើប៉ូលីស ធ្វើទាហាន គេសរសើរថា “ក្លាហានមិនចាញ់បុរស” ប៉ុន្តែបើបុរស មកធ្វើការទាក់ទងនឹងសម្រស់ ដូចជា ជាងអ៊ុតសក់ ជាងផាត់មុខ បែរជាគេថា “អស់ផ្លូវរកស៊ី មកដណ្តើមការងារស្ត្រី”
- ស្ត្រីមានម៉ូដសម្លៀកបំពាក់ចម្រុះច្រើន ប៉ុន្តែបុរសវិញ មានតែអាវ និង ខោ
- ស្ត្រីជេរបុរសបាន អ្នកណាក៏ថា “ដោយសារតែបុរសខុស សមនឹងជេរអ៊ីចឹងហើយ” ប៉ុន្តែលុះដល់បុរសជេរវិញបែរជាគេថា “គ្មានលក្ខណះ ជាសុភាពបុរស មិនចេះអត់ឱនទោសឱ្យគេ”
- ស្ត្រីរអ៊ូថាឈឺក្បាល ក្តៅខ្លួន អ្នកណាក៏ ថា “មិនស្រួលខ្លួនពិតមែន” ប៉ុន្តែបើបុរស រអ៊ូចឹង គេថា “រំអ៊ួយ”
Subscribe to:
Posts (Atom)