Wednesday, September 9, 2009
ត្រៀមខ្លួនទទួលសំណាង ០៩-០៩-០៩
Monday, September 7, 2009
ថាឡាបរិវ៉ាត់ ឬ ធារាបរិវត្តន៍ ?
Thursday, August 20, 2009
វាខុសទាស់អីត្រង់ពាក្យMade in Cambodia?
Wednesday, August 12, 2009
វិលបាន៤ជុំហើយ
- ប្រកាសចំនួន៖៣៤
- ផ្លាកចំនួន៖៤
- ចំណាត់ក្រុម៖៩
- ទំព័រចំនួន៖៩
- វិចារចំនួន៖៥៤៦វិចារ
- វិចារឥតបានការ៖៤៣វិចារ
- ប្រកាសពេញនិយមមាន៖
- ចំនួនអ្នកចូលទស្សនា៖៥៦៨៩
- ថ្ងៃមមាញឹក៖ ២១ កក្កដា ២០០៩
Saturday, August 8, 2009
ស្មុគស្មាញមែនជីវិត!!!!!!!
Wednesday, August 5, 2009
ត្រៀមប្រកាសអាសន្នពីទឹកជំនន់
Tuesday, July 21, 2009
ញញឹមមុនចូលធ្វើការ
Friday, July 17, 2009
ថៃលុបវីដេអូបំភ្លៃការពិតគាប់ជួននឹងវេបសាយខ្ញុំស្រលាញ់ខ្មែរកើតឡើង
Thursday, July 16, 2009
កូនស្រីអតីតអ្នកនិពន្ធល្បីម្នាក់ត្រូវឡានកិន
Sunday, July 12, 2009
ចំរៀងពេញដោយអត្ថន័យ
- ពពកផាត់តាមខ្យល់ រសាត់វល់លើវេហា វាលវដ្តសង្សា អ្នកណាកំណត់ដៅ (សោភា)
- សុខទុក្ខនៅរីករាល ឆ្លងកាត់វាល វាលជ្រោះទឹកជ្រៅ នេះគឺជាផ្លូវ ផ្លូវជីវិត (រក្សា)
- ជើងខ្លីឈានមិនឆ្ងាយ ជួបអន្តរាយរាលគំនិត តែកំលាំងចិត្តនៅឡើយប្រឹងយកជ័យ (បញ្ញា)
- ឧបសគ្គគង់ត្រូវជួប កើតមានរូបតែងជួបគ្រោះភ័យ ជំនះតថ្លៃមិននឿយណាយ (រឹទ្ធ)
- រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
- មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
- បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
- យកចិត្តដាក់ក្នុងចិត្ត ចងជីវិតផ្អោបបេះដូង បញ្ហារយពាន់មិនរា ត្រូវតែឈ្នះ (និសា)
- ពុះពោរដោយអំនត់ ចិត្តសង្កត់អត់ធ្មត់បំរះ ផ្លូវដើរម្តេចខ្លះ ឈ្នះអោយបាន (រាជ)
- រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
- មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
- បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
Saturday, July 11, 2009
សាច់ជ្រូក ឬ ក៍សាច់មនុស្ស?
Sunday, July 5, 2009
អ្វីខ្លះដែលបុរសចាញ់ប្រៀបស្រ្តី?
- ស្រ្តីកើត “មុន” អ្នកណាៗក៏ថាដោយសារអ័រម៉ូន ប៉ុន្តែបុរសវិញ កើត “មុន” វិញ គេថាដោយសារមុខកខ្វក់
- ស្ត្រីនៅក្នុងបន្ទប់របស់បុរស អ្នកជិតខាងនាំគ្នាថាបុរស ល្បួងគេមក។ ប៉ុន្តែ លុះដល់បុរសនៅក្នុងបន្ទប់ស្ត្រីវិញ បែរជាគេចោទថាមានគំនិតមិនល្អ ចង់មក ធ្វើបាបស្ត្រីដល់បន្ទប់
- បុរសស្រវឹង គេចោទថា “អាប្រមឹក” ប៉ុន្តែលុះដល់ស្ត្រីស្រវឹងវិញ គេក៏ចោទថា មកពីបុរសៗចាប់បង្អក
- ស្ត្រីទាបពាក់ស្បែកជើងកែងចោតមើលទៅស្អាត ប៉ុន្តែបុរសទាបវិញមិនមាន ស្បែកជើងកែងចោតពាក់ឱ្យស្អាតដូចស្ត្រីទេ
- ស្ត្រីឱ្យបុរសចិញ្ចឹមគេថា “មេផ្ទះ” ប៉ុន្តែបុរសឱ្យស្ត្រីចិញ្ចឹមវិញ បែរជាគេថា “ប្រឡាំងកាស”
- ស្ត្រីមកយឺត តែបានមុនជានិច្ច ប៉ុន្តែបុរសវិញ បើទោះជាមកលឿនយ៉ាងណាក៏ដោយ ក៏បានក្រោយស្ត្រីរហូត(Ladies First, Men After)
- ស្ត្រីត្រឡប់មកផ្ទះយប់ជ្រៅ “ឩស្សាហ៍ធ្វើការទល់យប់ជ្រៅ” ប៉ុន្តែបុរសត្រឡប់មកផ្ទះយប់ជ្រៅវិញ បែរជាត្រូវគេចោទថា “ទៅដើរលេង”
- ស្ត្រីធ្វើការរបស់បុរស គេថា “ស្ត្រីខ្លាំង” ប៉ុន្តែបុរសធ្វើការរបស់ស្ត្រីវិញ បែរជា គេថា “កេងកម្លាំងគេ”
- ស្រ្តីនៅជាមួយស្ត្រីដូចគ្នា គេថា “មិត្តភក្តិនៅជាមួយគ្នា” ប៉ុន្តែបុរស នៅជាមួយ បុរសវិញ បែរជាគេថា “ប៉េដេ ឫ ហ្គេយ៍”
- ស្ត្រីអង្គុយ បុរសឈរ នៅលើឡានក្រុង គេថា “ការឈឺឆ្អាលរបស់ស្ត្រី និង ចាស់ៗ” ប៉ុន្តែបុរសអង្គុយវិញ បែរជាស្ត្រីឈរ លើឡានក្រុង គេថា “អត់ចិត្ត អាត្មានិយម”
- ស្ត្រីតែងមុខគេថា “តុបតែងសម្រស់” ប៉ុន្តែបុរសវិញគេថា “ប៉េដេ”
- ស្ត្រីស្គមគេថា “រាងស្វែល” ប៉ុន្តែបុរសវិញគេថា “ឈឺច្រើន”
- ស្ត្រីដើរកាន់ដៃគ្នាគេថា “មិត្តសម្លាញ់” ប៉ុន្តែបុរសវិញ គេថា”ពីរនាក់នេះយ៉ាប់មែន”
- ស្ត្រីអត់យកប្តីគេថា “ស្ត្រីសម័យថ្មីពឹងខ្លួនឯង” ប៉ុន្តែបុរសអត់យកប្រពន្ធ បែរគេថា “ច្បាស់ប៉េដេ”
- ស្រ្តីដាល់បុរស គេថា “តួឯកស្រីឆ្នើម” ប៉ុន្តែបុរសដាល់ស្ត្រីវិញ បែរគេថា “មុខញី”
- ស្រ្តីមានមិត្តភក្កិជាខ្ទើយគេថា “មិត្តស្រី” ប៉ុន្តែបុរសមានមិត្តភក្តិជាខ្ទើយវិញ បែរជាគេថា”មួយ ដំប ស្វា”
- ស្រ្តីត្រូវគេចាប់រំលោភ គេថា “ជនរងគ្រោះ” ប៉ុន្តែបុរសត្រូវគេចាប់រំលោភវិញ បែរជាគេថា “មិនអាចទៅរួច”
- ស្រ្តីអោយបុរសប៉ាវបាយគេថា “សុជីវធម៌” ប៉ុន្តែបុរសឱ្យស្ត្រីប៉ាវបាយវិញ បែរគេថា “មុខក្រាស់”
- ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់” ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា “គោចាស់” ទៅវិញ
- ស្ត្រីបត់ជើងតូចក្នុងបន្ទប់ទឹក ត្រូវបានគេថា “ជារឿងធម្មតា” ប៉ុន្តែបុរសបត់ជើង តូចក្នុងបន្ទប់ច្រើនតែគេយល់ថា “ទៅអ៊ឺអ៊ឹះ”
- ស្រ្តីធ្វើម្ហូបមើលទៅឆ្ងាញ់ពិសា ប៉ុន្តែបើបុរសធ្វើម្ហូបវិញ បែរជាមើលទៅមិនមាន សុវត្ថិភាព
- ស្ត្រីនិយាយច្រើនជារឿងធម្មតា ប៉ុន្តែបើបុរសនិយាយច្រើនវិញ គេថា “សាំតាប៉ែ”
- ស្ត្រីរៀបការជាមួយបុរសមានឋានះជាឩកញ៉ាចាត់ទុកថា សំនាងរបស់នាង ប៉ុន្តែបើបុរសរៀបការជាមួយជំទាវ បែរជាចោទថា “ជាបុរសដែលសម្លឹងឃើញ តែស្ត្រីអ្នកមាន”
- ស្ត្រីដែលមានបុរសមកចែចង់ច្រើន គេថា “មានមន្តស្នេហ៍” ប៉ុន្តែបើបុរសមានស្ត្រី ច្រើនគេបែជាថា “ប្រុសព្រាន”
- ស្រ្តីលេងកីឡាបុរសដូចជា វាយកូនហ្គោល ឫជិះសេះ គេថា “មានសមត្ថភាពពូកែដូចបុរស” ប៉ុន្តែបុរសលេងកីឡាស្ត្រីដូចជា កាយសម្ពន្ធ័ បែរជាគេថា “លេងកីឡាគ្មានលក្ខណះ ជាបុរសទៅវិញ”
- ស្ត្រីធ្វើប៉ូលីស ធ្វើទាហាន គេសរសើរថា “ក្លាហានមិនចាញ់បុរស” ប៉ុន្តែបើបុរស មកធ្វើការទាក់ទងនឹងសម្រស់ ដូចជា ជាងអ៊ុតសក់ ជាងផាត់មុខ បែរជាគេថា “អស់ផ្លូវរកស៊ី មកដណ្តើមការងារស្ត្រី”
- ស្ត្រីមានម៉ូដសម្លៀកបំពាក់ចម្រុះច្រើន ប៉ុន្តែបុរសវិញ មានតែអាវ និង ខោ
- ស្ត្រីជេរបុរសបាន អ្នកណាក៏ថា “ដោយសារតែបុរសខុស សមនឹងជេរអ៊ីចឹងហើយ” ប៉ុន្តែលុះដល់បុរសជេរវិញបែរជាគេថា “គ្មានលក្ខណះ ជាសុភាពបុរស មិនចេះអត់ឱនទោសឱ្យគេ”
- ស្ត្រីរអ៊ូថាឈឺក្បាល ក្តៅខ្លួន អ្នកណាក៏ ថា “មិនស្រួលខ្លួនពិតមែន” ប៉ុន្តែបើបុរស រអ៊ូចឹង គេថា “រំអ៊ួយ”
Sunday, June 28, 2009
ថ្ងៃស៊យបំផុតសំរាប់ខ្ញុំ
Sunday, June 21, 2009
មើលមើល! រូបនេះឡូយអត?
Saturday, June 13, 2009
រួបអូនកាលពីអតីតកាលតើ!?
ស្អែកឡើង ពេលក្រោកពីដំណេក បុរសនោះក៏មើលទៅជញ្ជាំងហើយឃើញ រូប បុរសម្នាក់ព្យួរនៅក្នុងបន្ទប់នោះ។ បុរសឆ្ងល់ក៏សួរនារីនោះ៖
- រូបប្តីអូន
- មិនមែនទេ (នារីឆ្លើយតប)
- រូបសង្សារអូន
- មិនមែនទេ (នារីប្រកែកម្តងទៀត)
- រូបឪពុកអូន
- នោះរឹតតែមិនមែនទៀតហើយ (នារីតបយ៉ាងរហ័ស)
- បុរសនោះស្រែកគំហកយ៉ាងខ្លាំងថា៖ បើនេះមិនមែនប្តីអូន, សង្សារអូន, ឳពុកអូន ចឹងរូបនេះជារួបអាណាគេ អ្ហា????!!!???
- នារីធ្វើមុខញញឹមពព្រាយរួចឆ្លើយយ៉ាងទន់ភ្លន់ថា៖ នេះជារួបអូនកាលពី អតីតកាល ដែលមិនទាន់វះកាត់ប្តូរភេទ ។ ឥលូវអូនប្តួរភេទរួចហើយ!
- !!!???!!!!
ទង់ជាតិមានតាំងពីពេលណា?
Friday, June 5, 2009
អត់បានស្គាល់កំពង់ចាមទៀត
សង្ឃឹមពេលទៅលើកទីបី នឹងស្គាល់ក្រុងកំពង់ចាម អោយទាល់តែបានម្តង!!!
Tuesday, June 2, 2009
ហង្សមាសនឹងបើកប៉ុស្តិ៍ទូរទស្សន៍នៅពេលឆាប់ៗនេះ?
Monday, June 1, 2009
មានវិធីណាល្អទេ?
Tuesday, May 26, 2009
ខ្ញុំពេញចិត្តធៀបការនេះ
Wednesday, May 20, 2009
រវល់ពេក
Wednesday, May 13, 2009
វិលបាន១ជុំហើយ!
- ចំនួនអ្នកចូលទស្សនា មាន ២០១៤នាក់ (គិតត្រឹមថ្ងៃទី១៣ ខែឧសភា ២០០៩)
- ប្រកាសបានចំនួន៖ ១០
- វិចារបានការមានចំនួន៖ ១០១វិចារ
- ទំព័រមាន៖ ៣ទំព័រ
- ស្អីក៏ហ្គេយ មេរោគក៏ហ្គេយទៀត
- សូមអភ័យទោស
- ក្រុងណាខ្លះជាប់ចំណាត់ថ្នាក់ក្នុងឆ្នាំ២០០៩
- អំពីខ្ញុំ
- ថ្លៃទឹកដោះឡើងតាមសាំង
Saturday, May 2, 2009
ស្អីក៏ហ្គេយ៏ មេរោគក៏ហ្គេយ៏ទៀត
Tuesday, April 28, 2009
ក្រុងណាខ្លះជាប់ចំនាត់ថ្នាក់ក្នុងឆ្នាំ២០០៩
តើក្រុងទាំង១០ ខាងក្រោមនេះគួរជាប់ចំនាត់ថ្នាក់លេខប៉ុន្មានសំរាប់ ឆ្នាំ២០០៩នេះ?
- ក្រុងសិរីសោភ័ណ
- ក្រុងតាខ្មៅ
- ក្រុងកំពង់ចាម
- ក្រុងសៀមរាប
- ក្រុងព្រះសីហនុ
- ក្រុងភ្នំពេញ
- ក្រុងកំពង់ធំ
- ក្រុងបាត់ដំបង
- ក្រុងកំពត
- ក្រុងពោធិសាត់
ចំលើយសំរាប់លោកអ្នកនឹងមានប្រកាសនៅ រយះពេល១០ ថ្ងៃទៀត។ សូមបោះឆ្នោតតាមការដឹងរបស់លោកអ្នក។
Friday, April 24, 2009
សូមអភ័យទោស
I said it's too late to apologize..............................................
លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ហើយ នៅក្រុមចំរៀងល្បីមួយផ្នែកចំរៀង R&B ។ បទដែលធ្វើអោយពួកគេល្បីនោះ មានចំនងជើងថា Apologize ។ក្រុមនេះមានឈ្មោះ ថា Timbaland ft. one republic ។ ខ្ញុំធ្លាប់មើលគាត់សំភាសន៍នៅក្នុង ទូរទស្សន៍ MTV គាត់បាននិយាយថា បទនេះបើចង់ស្តាប់ពិរោះនោះ គឺយើងត្រូវ ធ្វើអារម្មណ៍របស់ យើង ហាក់ដូចជាកំពុងឋិតនៅក្រៅ ភពផែនដី រួចសំលឹងមកផែនដីវិញ។ ខ្ញុំពិតជាពេញចិត្តបទ នេះមែនទែន។
អត្ថន៍យបទចំរៀងនេះ
I'm holding on your rope,
Got me ten feet off the ground,
And I'm hearing what you say,
But I just can't make a sound,
You tell me that you need me,
Then you go and cut me down, away,
You tell me that you're sorry,
Didn't think I'd turn around, and say
[Chorus]
That it's too late to apologize,
It's too late,
I said it's too late to apologize,
It's too late,
(Too late)
Ooooooohhh
I take another chance,
take a fall, take a shot for you,
i need you like a heart needs a beat,
But it's nothing new, yeahhh yeahhh
I loved you with the fire red,
Now it's turning blue, and you said
Sorry like the angel,
Heaven let me think was you,
But I'm afraid
[Chorus]
[Guitar Solo]
It's too late to apologize,
It's too late,
I said it's too late to apologize,
It's too late
I said it's too late to apologize,
(Too late)
I said it's too late to apologize,
(Too late)
I'm holding on your rope,
Got me ten feet off the ground
តើអ្នកមានអារម្មណ៍បែបនេះទេ?
Thursday, April 23, 2009
រង្វង់មូលចេញមកទៀតហើយ
អ្នកកាសែតសៀមមកទស្សនាអគារសាលាខេត្តបាត់ដំបង
គណះប្រតិភូក្រុមសារព័ត៌មានខេត្តបស្ចឹមបុរី នៃប្រទេសសៀមប្រមាណជា ២០នាក់ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Supaporn Pitiporn។ គោលបំនងមកទស្សនាសាលាខេត្តបាត់ដំបងនេះ ដោយសារនៅឯខេត្តបស្ចឹមបុរី មានអគារ ដូចគ្នាបេះបិទ នឹងសាលាខេត្តបាត់ដំបង ដែលបានសាងសង់ឡើង នៅឆ្នាំ១៩០៥ ដល់ ១៩០៧ នាសម័យលោកម្ចាស់កថាថនឈុំ។ ម៉្យាងទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់ខេត្តទាំង២ ដែលមានផ្លូវតភ្ជាប់គ្នាផ្តល់លក្ខណៈងាយស្រួល ក្នុងការធ្វើដំណើររវាងគ្នាទៅវិញទៅមក ព្រោះបើអ្នកទេសចរណ៍សៀមចូលមកត្រូវមកទស្សនា អាគារសាលាខេត្តបាត់ដំបងសិន រួចទើបបន្តដំណើរទៅទស្សនា ប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ។
អគារសាលាខេត្តបាត់ដំបងចាស់
អគារនៅបស្ចឹមបុរី ប្រទេសសៀម
Wednesday, April 22, 2009
ថ្លៃទឹកដោះឡើងតាមសាំង
Tuesday, April 21, 2009
វិធីគុណលេខរហ័សជាមួយលេខ ១១
តើមិត្តអ្នកអាន អាចគុណលេខរហ័សដែរឬទេ?
ថ្ងៃនេះមិនដឹងមានអីប្រកាស ក៏យកក្បួនគុណលេខរហ័ស រវាងលេខ៣ខ្ទង់ ជាមួយលេខ ១១។ វិធីគុណលេខនេះមានដូចខាងក្រោម ឧទាហរណ៏ ២៦៧ គុណ ១១ យើងត្រូវគណនាពីខាងស្តាំមកឆ្វេង។មុនដំបូងទំលាក់លេខ ៧ចុះ រួចយក លេខ ៦បូកលេខ៧ ឃើញ ១៣ ។ទំលាក់លេខ ៣ រួច ត្រាទុក ១ ។ យកលេខ ៦ បួកលេខ ២ ឃើញ ៨ យកទៅបូកលេខដែលបានត្រាទុក ឃើញ ៩។យក លេខ ៩ទំលាក់ ចុះ។ រួចសល់លេខ ក្បាលលេខ ២ ទំលាក់ចុះ។ ដូចនេះ លទ្ឋផល គឺ ២៩៣៧។ តើលោកអ្នកអាចធ្វើបានរហ័សឬនៅ? ៥៦៣ គុណ ១១ ស្មើរ ៦១៩៣ ១២៤ គុណ ១១ ស្មើរ ១៣៦៤ ២១៣ គុណ ១១ ស្មើរ ២៣៤៣ សង្ឃឹមថាចំនេះដឹងនេះ អាចនឹងគ្រប់គ្រាន់សំរាប់មិត្តអ្នកអានទាំងអស់គ្នា។Monday, April 20, 2009
គ្រោះថ្នាក់ចរាចរណ៏ ក្នុងកំឡុងពេលចូលឆ្នាំ
- ភ្នំពេញ
- បាត់ដំបង
- ព្រៃវែង
- កំពង់ស្ពឺ
- កំពង់ចាម
- កំពត
- បន្ទាយមានជ័យ
រស្មីហង្សមាស និង សាន់ដេ
ឆ្នាំនេះរស្មីហង្សមាស ហាក់ដូចជាស្ងប់ស្ងាត់នូវបទចំរៀងរបស់ខ្លួនជាងបណ្តាឆ្នាំកន្លងមក។ បែជាផលិតកម្មសាន់ដេ ដែលមិនដែលសូវល្បីសំរាប់ពេលចូលឆ្នាំ ទៅជាមាន ភាពលេចធ្លោ ជាងរស្មីហង្សមាស ទៅវិញ។ជាក់ស្តែងបទសំរាប់ក្រុមហ៊ុនសាន់ដេដែលល្បីៗ មានបទ ចង់បានប្រពន្ធមួយ បទ បើកលុយ បទ បេះដូងផ្លេយប៊យ។ មានបទជាច្រើនទៀតដែល ខ្ញុំ មិនបានរៀបរាប់អស់។ ចំនែកអែហង្សមាសវិញមានតែលឺគេថា មានគេប្តឹងពីបទ យកបទគេមក និងក្បាច់រាំរបស់កូរ៉េ។ អ្នកខ្លះថាមកពីអ្នកនិពន្ឋហង្សមាស ឥលូវ និពន្ឋមិន ពិរោះដូច សាន់ដេ។ ខ្លះថាមកពីយកបទចាស់មកច្រៀងច្រើនពេក។ ខ្លះថាមកពីហង្សមាស ចេញម្តងច្រើនវ៉ុលពេក ទើបមិន ពិរោះ៕