Sunday, July 12, 2009

ចំរៀងពេញដោយអត្ថន័យ

ជំហ៊ានថ្មីមួយទៀត
1, ព្រះអាទិត្យលង់លិចមិនភ្លេចថ្ងៃស្អែករះវិញមិនខាន (សុវត្ថិ)
2,​ សន្ធិយាប្រែប្រាណផ្លាស់ពណ៌ស្រអាប់ចរជួបចន្រ្ទា (សោភា)
3, ពេលវេលាទៅមុខមិនដែលឈរឈប់បង្អង់រេរា (មីដាដា)
4, ជាមនុស្សដូចគ្នាមិនចិត្តស្ទុះស្ទារឆ្ពោះរកគោលដៅ (បញ្ញា)
5, ដរាបជីវិតមានតាំងចិត្តត្រូវតែ ញញឹម (រឹទ្ធ)
6, បន្តុះក្តីសង្ឃឹមមិនចាញ់រលឹម ទម្រន់ចាញ់ក្តៅ (លក្ខិណា)
7, ឧបសគ្គរនាំងជីវិតយើងត្រូវដើរទៅ (រក្សា)
8, មួយជំហ៊ានលើផ្លូវ ផ្លូវឆ្ពោះទៅមុខសំរេចបំនង (ពេជ្ជតា)
មួយជំហ៊ានជាថ្មី មិនថាប្រុសស្រីត្រូវពុះពារ រស់នៅក្រោមមេឃា ទុក្ខមានដូចគ្នា មិនដែលរំលង (រួមគ្នា)
បោះបានមួយជំហ៊ាន​ ចាត់ទុកជាស្ពានអោយយើងដើរឆ្លង (សុវត្ថិ,ដាដា,រឹទ្ធ,សាវ៉េត,រក្សា)
ដើរមួយជំហ៊ានម្តង យើងត្រូវរ៉ាប់រងតំលៃជីវិត (ពេជ្ជតា,លក្ខិណា,សោភា,បញ្ញា)
9, បោះបានមួយជំហ៊ានចាត់ជាមេរៀនផ្តល់ជំហ៊ានថ្មី (សុវត្ថិ)
10, អ្នកជុំវិញខ្លួនក្តី យើងអោយតំលៃព្រោះជាជីវិត (សោភា)
11, ទូលផែនដីមិនរួច ចំនងគំនួចគួចចងដោយចិត្ត (មីដាដា)
12, រួមផ្តើមក្តីស្នេហ៏ស្និទ្ធ បង្គោលជីវិតដាក់ដាំអោយត្រូវ (បញ្ញា)
13, ដរាបជីវិតមានតាំងចិត្តត្រូវតែ ញញឹម (រឹទ្ធ)
14, បន្តុះក្តីសង្ឃឹមមិនចាញ់រលឹម ទម្រន់ចាញ់ក្តៅ (លក្ខិណា)
15, ឧបសគ្គរនាំងជីវិតយើងត្រូវដើរទៅ (សាវ៉េត)
16, មួយជំហ៊ានលើផ្លូវ ផ្លូវឆ្ពោះទៅមុខសំរេចបំនង (ពេជ្ជតា)
17, ព្រះអាទិត្យលង់លិចមិនភ្លេចថ្ងៃស្អែករះវិញមិនខាន (រួមគ្នា)
ទាញយកបទនេះ
រយលានសង្ឃឹម
  1. ពពកផាត់តាមខ្យល់ រសាត់វល់លើវេហា​ វាលវដ្តសង្សា អ្នកណាកំណត់ដៅ (សោភា)
  2. សុខទុក្ខនៅរីករាល ឆ្លងកាត់វាល វាលជ្រោះទឹកជ្រៅ នេះគឺជាផ្លូវ ផ្លូវជីវិត (រក្សា)
  3. ជើងខ្លីឈានមិនឆ្ងាយ ជួបអន្តរាយរាលគំនិត តែកំលាំងចិត្តនៅឡើយប្រឹងយកជ័យ (បញ្ញា)
  4. ឧបសគ្គគង់ត្រូវជួប កើតមានរូបតែងជួបគ្រោះភ័យ ជំនះតថ្លៃមិននឿយណាយ (រឹទ្ធ)
  5. រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
  6. មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
  7. បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
គ្មានទឹកនេត្រា លោកការគ្មានគ្រោះអស់ភ័យ ដើររួមគ្នា ដើរលើវិថី វិថីនៃក្តីសង្ឃឹម គ្រប់វិនាទី បណ្តុះដោយស្នាមញញឹម ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម រយលានក្តីសង្ឃឹម មិនសាបសូន្យ (រួមគ្នា)
  1. យកចិត្តដាក់ក្នុងចិត្ត ចងជីវិតផ្អោបបេះដូង បញ្ហារយពាន់មិនរា ត្រូវតែឈ្នះ (និសា)
  2. ពុះពោរដោយអំនត់ ចិត្តសង្កត់អត់ធ្មត់បំរះ ផ្លូវដើរម្តេចខ្លះ ឈ្នះអោយបាន (រាជ)
  3. រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
  4. មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
  5. បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
គ្មានទឹកនេត្រា លោកការគ្មានគ្រោះអស់ភ័យ ដើររួមគ្នា ដើរលើវិថី វិថីនៃក្តីសង្ឃឹម គ្រប់វិនាទី បណ្តុះដោយស្នាមញញឹម ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម រយលានក្តីសង្ឃឹម មិនសាបសូន្យ
ក្តីសង្ឃឹមជីវិតក្រោមមេឃ ទឹកភ្នែកជ្រះពីលោកាសុខរៀងអើយ (រួមគ្នា)

No comments:

Post a Comment