Wednesday, September 9, 2009

ត្រៀមខ្លួនទទួលសំណាង ០៩-០៩-០៩

[caption id="" align="aligncenter" width="381" caption="ថ្ងៃសំនាង"]ថ្ងៃសំនាង[/caption] ថ្ងៃងើបឡើងភ្លាម គ្រាន់តែបើកមើលទូរស័ព្ទ សុទ្ធតែMessage មិត្តភក្តិជូនពរ ពេលអេក្រង់តែម្តង។ ពេលជិះម៉ូតូមកធ្វើការព្រឹកមិញ នៅតាមផ្លូវសុទ្ធតែ ហាង ដែលត្រៀម សម្ភោធច្រើនមែនទែន។ ឃើញថាមានផ្សារCity Mall ដែលត្រៀមសម្ភោធនោះ មានមនុស្សម្នាច្រើនគួរសម។ មិនត្រឹមតែចឹងទេថ្ងៃនេះ មានខួបកំណើតមិត្តភក្តិខ្ញុំជាច្រើនទៀតដែល នឹងត្រូវប្រារព្ធខួបរបស់គេដែរ ។ ក្នុងនោះមាន មេរោគវឺដប្រេសដែរ ។ តែមិនដឹងសប្បាយយ៉ាងណាទេល្ងាចនេះ ព្រោះលឺថា មានទៅញ៉ាំអីទៀត។ (ហាសហាស ចេះតែថាទៅលោ គេហៅទៅ) ។ ទោះជាយ៉ាងណាក៏ដោយថ្ងៃ នេះខ្ញុំគិតថាខ្ញុំ ត្រៀមខ្លួនសើច ញញឹម ដើម្បីទទួលសំនាង ០៩-០៩-០៩ ។ សូមរីករាយទាំងអស់គ្នា!!!!.........

Monday, September 7, 2009

ថាឡាបរិវ៉ាត់ ឬ ធារាបរិវត្តន៍ ?

ដើរចោលផ្ទះយូរមកវិញ ស្ងាត់អោយជ្រៀប! ឥលូវមកលេងផ្ទះ ហើយបោសសំអាតផ្ទះសិន។ តែដោយសារដើរចោលផ្ទះពេកទៅ ស្រាប់តែឆ្ងល់ចំងល់មួយមិនដឹងសួរអ្នកណា? មានតែសួរបងប្អូនភូមិវឺដប្រេស ព្រោះថាភូមិនេះសុទ្ធតែបង្កប់អ្នកល្បីៗនៅទីនេះ។ ឆ្ងល់ថា ស្រុកមួយនៅ ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ខេត្តព្រះវិហារ នោះបច្ចុប្បន្នឈ្មោះថា "ស្រុក ថាឡាបរិវ៉ាត់" ហើយមានន័យម៉េចទៅ? ដល់តែថ្ងៃមួយខ្ញុំយកផែនទី សម័យសង្គមរាស្រ្តនិយមមក​ មើល ស្រុកនោះមិនមែនឈ្មោះចឹងទេ គឺឈ្មោះថា "ស្រុក ធារាបរិវត្តន៍"? តើមួយណាជាត្រឹមត្រូវជាង? សូមបងប្អូនជួយផ្តល់មតិផងព្រោះអី ខ្ញុំឆ្ងល់ខ្លាំងតាម៉ង?

Thursday, August 20, 2009

វាខុសទាស់អីត្រង់ពាក្យMade in Cambodia?

តើវាខុសទាស់អីទៅត្រង់ស្លាកសញ្ញាថា Made in Cambodia ? មានក្រុមហ៊ុនវាយនភ័ណ្ឌមួយនៅ ជិតកំពង់ស្ពី បានប្រាប់អ្នកClearance នៅក្រុមហ៊ុនខ្ញុំថា មានក្រុមហ៊ុនមួយតៃវ៉ាន់ ចង់បានម៉ាស់ដែលផលិតនៅស្រុកខ្មែរ ប៉ុន្តែសុំគយ មិនអោយដាក់ ស្លាកថា Made in Cambodia បានអត់? ខ្ញុំលឺសូរហួសចិត្តម៉ង!!!! អ្នកClearance ក៏សួរវិញថាចុះបើដាក់ចឹងវាម៉េច? គេថាបើដាក់ចឹង វាលក់អត់ដាច់ទេនៅ តៃវ៉ាន់។ ខ្ញុំឆ្ងល់ដែរនឹងចឹង! ម៉េចផលិតផលស្រុកខ្មែរហ្នឹងវាអន់ណាស់ទៅ? ចុះខោអាវ នាំចេញទៅ អាមេរិច កាណាដា ទាំងកុងតៃន័រនោះ ម៉េចក៏លក់បានថ្លៃម៉េះ ហើយដាក់ផ្លាក Made in Cambodia ផង ចុះត្រង់អាម៉ាស់មូយប៉ុនបាតដៃហ្នឹងវាម៉េចវិញ។ ម៉ាសដែលខ្មែរ យើងដេរនោះវា​ ស្អាតដែរតើ! ថែមទាំងមានកន្លែងដាក់ថ្នាំហឺតក្នុងនោះទៀតផង។

Wednesday, August 12, 2009

វិលបាន៤ជុំហើយ

ម៉ោចូលម៉ោៗៗ នាំគ្នាម៉ោបងប្អូនភូមិវឺដប្រេស ទាំង ចាស់ទាំងក្មេង ទាំងអ្នកចំនូលថ្មីៗ សូមមកចូលរួមពិធីខួបគំរប់ ៤ខែនៃប្លក់របស់ខ្ញុំ។មិនបាច់មានអីមកក៏បានដែរអោយតែចូលរួមក៏បានដែរ តែសូមកុំច្រកទៅផ្ទះវិញ ខ្ញុំអត់ចូលចិត្តទេ។ ថ្ងៃនេះយើងជប់លៀងម៉ាសប្បាយម៉ង ហើយ ចង់ផឹកអីកុំក្រែងចិត្តអី ផឹកទៅ ព្រោះ​ធារ៉ា និង រ៉ាឌីជាអ្នកចេញលុយ ព្រោះគេទើបនឹង................មិនបាច់និយាយក៏ដឹងដែរ។ ប៉ុន្តែមុននឹងបើកកម្មវិធីនេះខ្ញុំសូមឡើងនិយាយអំពីការបូកសរុបការងាររបស់ខ្ញុំ ដែលទទួលបានអស់រយះពេល៤ខែគិតត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៩ វេលាម៉ោង ៨ ៣០នាទី ព្រឹក(ម៉ោងUTC+7)មានដូចតទៅ៖
  • ប្រកាសចំនួន៖៣៤
  • ផ្លាកចំនួន៖៤
  • ចំណាត់ក្រុម៖៩
  • ទំព័រចំនួន៖៩
  • វិចារចំនួន៖៥៤៦វិចារ
  • វិចារឥតបានការ៖៤៣វិចារ
  • ប្រកាសពេញនិយមមាន៖
-អ្វីខ្លះដែលបុរសចាញ់ប្រៀបស្រ្តី -ក្រុងណាខ្លះជាប់ចំណាត់ថ្នាក់២០០៩ -ដំនើរកំសាន្តចុងសប្តាហ៍ភាគទីII -ស្អីក៏ហ្គេយ៍មេរោគក៏ហ្គេយ៍ទៀត -សូមអភ័យទោស
  • ចំនួនអ្នកចូលទស្សនា៖៥៦៨៩
  • ថ្ងៃមមាញឹក៖ ២១ កក្កដា ២០០៩
ចប់តែប៉ុណ្ណឹងហើយខ្ជិលនិយាយច្រើនណាស់ ព្រោះមានអ្នកខ្លះចង់ងងុយដេក ហើយ មានអ្នកខ្លះឃ្លានញ៉ាំណាស់ មើលមាឌគាត់ប៉ុនណាណី គឺអ្នកណាៗក៏ស្គាល់ក្នុងភូមិវឺដប្រេស គឺកញ្ញាស៊ិចស៊ីដ៏ស្រស់ប្រឹមប្រិយ។ ចំនែកអ្នកខ្លះទៀតឃើញប្រុសមិនបានហេកុបម៉ង។ហាសហាសហាស ថ្ងៃនេះជប់លៀងសប្បាយមែន ផឹកមិនស្រវឹងមិនអោយទៅផ្ទះទេបងប្អូន។សង្ឃឹមថាជប់លៀងហើយបាត់ទុក្ខព្រួយទៅចុះ
-៖-អានផងដែរនៅ វិលបាន១ជុំហើយ នៅទីនេះ-៖-

Saturday, August 8, 2009

ស្មុគស្មាញមែនជីវិត!!!!!!!

ជីវិតយើងតែងមាន ភាពផ្ទយគ្នារហូត។បើបានសប្បាយហើយ តែមានទុក្ខ, ស្រួល ហើយក៏ នៅពិបាកវិញ........... ប៉ុន្មានង៉ៃនេះខ្ញុំមិនសូវសប្បាយចិត្តសោះ ព្រោះមានរឿងកើតឡើងដែលនឹកស្មានមិនដល់ជាច្រើន ដែលកើតមកលើខ្ញុំទាំងខ្លួនឯង មិនទាន់ប្រុងប្រៀបខ្លួនសោះ! ឥលូវត្រូវរកទីជំរកថ្មីដើម្បី គេ​ចផុតពីទុក្ខដែលរ៉ាំរ៉ៃជាប់ខ្លួន យូរហើយ។ មិនត្រឹមតែនៅផ្ទះទេ នៅសាលាក៏មានរឿងខ្លះដែរ គឺរៀនមិនចូល សោះ។ ប្រហែលមានសំពាធខាងក្រៅខ្លាំងពេកក៏មិនដឹង?? ជីវិតខ្ញុំពេលនេះហាក់បីដូចជាសោះកក្រោះណាស់ ។ ពេលនេះខ្ញុំត្រូវពឹងខ្លួនឯងដើម្បីរស់ មិនមែនដូចមុនទេ។ ខ្ញុំមិនចង់បញ្ចេញអោយគេដឹងទេ តែធ្វើម៉េចបើពេលនេះមានទុក្ខផ្ទួនៗៗៗគ្នា ៣មុខជាប់គ្នា ។តើគួរអោយខ្ញុំសំរេចចិត្តបែបណា? ជីវិត, គ្រួសារ, ស្នេហា និង​មិត្តភាព??????????????? ជីវិតពិតជាចឹងមែន!! រាល់ថ្ងៃខ្ញុំខំសើច សប្បាយដើម្បីបំបាត់ទុក្ខតែ នៅតែ មិនអាចដដែល ............... ហ៊ឺ!!!!!!!!!!!!!

Wednesday, August 5, 2009

ត្រៀមប្រកាសអាសន្នពីទឹកជំនន់

គ្រាន់តែប៉ុន្មានថ្ងៃមុនក្រសួងធនធានទឹក និង​ឧតុនិយមប្រកាសអាសន្នសោះហ្នឹង ដល់អាឡូវ នៅខេត្តស្ទឹងត្រែង ស្រុកចំនួន ពីរបានជន់លិចបាត់ទៅហើយ គឺស្រុកសេសាន និង ស្រុកសៀមប៉ាង។ ចំនែកឯក្រុងស្ទឹងត្រែងវិញ មិនអាចធ្វើដំណើរទៅកាន់ស្រុកជុំវិញក្រុងបានដោយសារតែ ទឹកជំនន់បាន លិចកាត់ផ្តាច់ផ្លូវទៅហើយ។ នេះដោយសារប៉ុន្មានថ្ងៃហ្នឹងភ្លៀងខ្លាំងនៅតំបន់ខាងលើទន្លេមេគង្គ នៃប្រទេសឡាវ ហើយចំនែកប្រទេសឡាវ ត្រូវបើកទ្វារទឹក ដើម្បីជំលៀសទឹកជំនន់នៅឯប្រទេសគេ។ ដូច្នេះ ទឹកជំនន់នេះនឹងអាចជន់លិចភ្លាមៗ ចាប់ពីខេត្តស្ទឹង ត្រែង មក ខេត្តក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និង​ តំបន់ជាប់នឹងទន្លេមេគង្គក្រោម រួមទាំងបឹងទន្លេសាបទៀតផង។ សូមបងប្អូននៅជាប់ទន្លេមេគង្គ ត្រៀមរកទីទួលដើម្បី ការពារខ្លួនពីទឹកជំនន់នេះ៕

Tuesday, July 21, 2009

ញញឹមមុនចូលធ្វើការ

នៅប្រទេសជប៉ុនបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានតំរូវ អោយបុគ្គលិករបស់ខ្លួន ញញឹមជាមុន មុននឹងចូលធ្វើការ។ ហេតុអ្វីបានជាតំរូវអោយបុគ្គលិកញញឹមមុនចូលធ្វើការ? ថ្វីត្បិតតែប្រទេសជប៉ុន ជាប់ឯកត្តគកម្មខាង សេវាកម្មក៏ដោយ ក៏ក្រុមហ៊ុនមួយចំនួនព្រួយបារម្ភ ខ្លាច បុគ្គលិករបស់ខ្លួន ផ្តល់សេវាកម្មពុំពេញចិត្ត ដល់អតិថិជន​ និង សំលេងទ្រគោះបោះបោក ទៀតផង។ គេមានម៉ាស៊ីនកុំព្យូទ័រមួយរង់ចាំ វាស់កំរិតស្នាមញញឹមរបស់ បុគ្គលិក ដែលមានកំរិត ពី ០-៦ ពិន្ទុ។ ដូចច្នះ បុគ្គលិកណាមានកំរិតស្នាមញញឹមខ្ពស់ នឹងទទួលបាននៅប្រាក់បន្ថែមរៀងរាល់ខែ។ ដូចនេះបុគ្គលិកទាំងអស់ត្រូវតែញញឹមមុននឹងចូលធ្វើការ។
អត្ថបទ៖ ទូរទស្សន៌ជប៉ុន techdigest

Friday, July 17, 2009

ថៃលុបវីដេអូបំភ្លៃការពិតគាប់ជួននឹងវេបសាយខ្ញុំស្រលាញ់ខ្មែរកើតឡើង

លោក​ កុយ គួង អនុរដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជ ាបាន មានប្រសាសន៍នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដា ថារហូតមកដល់ ពេលនេះរដ្ឋាភិបាលក្រុងបាងកកមិនបានឆ្លើយតបជាផ្លូវការអ្វីតាមការកំនត់ទូត របស់កម្ពុជាទេ។ ក៏ប៉ុន្តែវីដេអូឃ្លីបដែលបង្ហាញថាប្រទេសថៃបានបាត់បង់ទឹក ដីទៅលើប្រទេសជិតខាង ក្នុងនោះមានកម្ពុជាផងត្រូវបានបាត់ទៅវិញហើយ គឺថៃ បានលុបវីដេអូឃ្លីបជាភាសាថៃ រយះពេល៥នាទី៣១វិនាទីចេញពីវេបសាយ www.ilovethailand.org ហើយ។ គាប់ជួននៃការលុបវីដេអូនេះ នៅថ្ងៃព្រហស្បតិ៍ទី ១៦ ម្សិលមិញនេះក៏ ថ្មីមួយ បានបង្ហោះឡើង គី www.ilovekhmer.org ប៉ុន្តែវិបសាយនេះមានត្រឹមតែទំព័រដើមប៉ុណ្ណោះ។ (អានបន្ថែម)

Thursday, July 16, 2009

កូនស្រីអតីតអ្នកនិពន្ធល្បីម្នាក់ត្រូវឡានកិន

កូនស្រីរបស់លោកជុំ ប៊ុនធឿនឈ្មោះ ប៊ុនធឿន ផល្លីពៅវលក្ខ័  ដែលជាកូនអ្នកនិពន្ធដ៍ល្បីប្រចាំផលិតកម្មរស្មីហង្សមាស​ ត្រូវឡានកុងតៃន័រកិន ខ្ទេចក្បាល ស្លាប់ភ្លាមៗ ខណះដែលនាងចេញពីរៀនកូរ៉េនៅ ម្តុំសាលាឥន្ទ្រទេវី គួរអោយអាណោចអាធម។ គួររំលឹកផងដែរថា​ នាងជាកូនតែមួយគត់របស់លោក ជុំ ប៊ុនធឿន ហើយ​ លោក ជុំ ប៊ុនធឿនបានលាចាកលោក ប្រហែល ២ ជិត ៣ឆ្នាំ ហើយ។

Sunday, July 12, 2009

ចំរៀងពេញដោយអត្ថន័យ

ជំហ៊ានថ្មីមួយទៀត
1, ព្រះអាទិត្យលង់លិចមិនភ្លេចថ្ងៃស្អែករះវិញមិនខាន (សុវត្ថិ)
2,​ សន្ធិយាប្រែប្រាណផ្លាស់ពណ៌ស្រអាប់ចរជួបចន្រ្ទា (សោភា)
3, ពេលវេលាទៅមុខមិនដែលឈរឈប់បង្អង់រេរា (មីដាដា)
4, ជាមនុស្សដូចគ្នាមិនចិត្តស្ទុះស្ទារឆ្ពោះរកគោលដៅ (បញ្ញា)
5, ដរាបជីវិតមានតាំងចិត្តត្រូវតែ ញញឹម (រឹទ្ធ)
6, បន្តុះក្តីសង្ឃឹមមិនចាញ់រលឹម ទម្រន់ចាញ់ក្តៅ (លក្ខិណា)
7, ឧបសគ្គរនាំងជីវិតយើងត្រូវដើរទៅ (រក្សា)
8, មួយជំហ៊ានលើផ្លូវ ផ្លូវឆ្ពោះទៅមុខសំរេចបំនង (ពេជ្ជតា)
មួយជំហ៊ានជាថ្មី មិនថាប្រុសស្រីត្រូវពុះពារ រស់នៅក្រោមមេឃា ទុក្ខមានដូចគ្នា មិនដែលរំលង (រួមគ្នា)
បោះបានមួយជំហ៊ាន​ ចាត់ទុកជាស្ពានអោយយើងដើរឆ្លង (សុវត្ថិ,ដាដា,រឹទ្ធ,សាវ៉េត,រក្សា)
ដើរមួយជំហ៊ានម្តង យើងត្រូវរ៉ាប់រងតំលៃជីវិត (ពេជ្ជតា,លក្ខិណា,សោភា,បញ្ញា)
9, បោះបានមួយជំហ៊ានចាត់ជាមេរៀនផ្តល់ជំហ៊ានថ្មី (សុវត្ថិ)
10, អ្នកជុំវិញខ្លួនក្តី យើងអោយតំលៃព្រោះជាជីវិត (សោភា)
11, ទូលផែនដីមិនរួច ចំនងគំនួចគួចចងដោយចិត្ត (មីដាដា)
12, រួមផ្តើមក្តីស្នេហ៏ស្និទ្ធ បង្គោលជីវិតដាក់ដាំអោយត្រូវ (បញ្ញា)
13, ដរាបជីវិតមានតាំងចិត្តត្រូវតែ ញញឹម (រឹទ្ធ)
14, បន្តុះក្តីសង្ឃឹមមិនចាញ់រលឹម ទម្រន់ចាញ់ក្តៅ (លក្ខិណា)
15, ឧបសគ្គរនាំងជីវិតយើងត្រូវដើរទៅ (សាវ៉េត)
16, មួយជំហ៊ានលើផ្លូវ ផ្លូវឆ្ពោះទៅមុខសំរេចបំនង (ពេជ្ជតា)
17, ព្រះអាទិត្យលង់លិចមិនភ្លេចថ្ងៃស្អែករះវិញមិនខាន (រួមគ្នា)
ទាញយកបទនេះ
រយលានសង្ឃឹម
  1. ពពកផាត់តាមខ្យល់ រសាត់វល់លើវេហា​ វាលវដ្តសង្សា អ្នកណាកំណត់ដៅ (សោភា)
  2. សុខទុក្ខនៅរីករាល ឆ្លងកាត់វាល វាលជ្រោះទឹកជ្រៅ នេះគឺជាផ្លូវ ផ្លូវជីវិត (រក្សា)
  3. ជើងខ្លីឈានមិនឆ្ងាយ ជួបអន្តរាយរាលគំនិត តែកំលាំងចិត្តនៅឡើយប្រឹងយកជ័យ (បញ្ញា)
  4. ឧបសគ្គគង់ត្រូវជួប កើតមានរូបតែងជួបគ្រោះភ័យ ជំនះតថ្លៃមិននឿយណាយ (រឹទ្ធ)
  5. រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
  6. មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
  7. បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
គ្មានទឹកនេត្រា លោកការគ្មានគ្រោះអស់ភ័យ ដើររួមគ្នា ដើរលើវិថី វិថីនៃក្តីសង្ឃឹម គ្រប់វិនាទី បណ្តុះដោយស្នាមញញឹម ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម រយលានក្តីសង្ឃឹម មិនសាបសូន្យ (រួមគ្នា)
  1. យកចិត្តដាក់ក្នុងចិត្ត ចងជីវិតផ្អោបបេះដូង បញ្ហារយពាន់មិនរា ត្រូវតែឈ្នះ (និសា)
  2. ពុះពោរដោយអំនត់ ចិត្តសង្កត់អត់ធ្មត់បំរះ ផ្លូវដើរម្តេចខ្លះ ឈ្នះអោយបាន (រាជ)
  3. រយលានសង្ឃឹម ទៅមុខរកសុខលាងទុក្ខខ្វល់ខ្វាយ (ពេជ្ជតា)
  4. មេឃខ្ពស់ដីឆ្ងាយក៏ឆ្ងាយមិនហួសបេះដូង (មីដាដា)
  5. បិទភ្នែកសង្រួម ស្មឹងស្មាត បាតដៃដាក់លើដើមទ្រូង ស្ទាបថ្នមៗលួងចិត្តជាថ្មី (សុវត្ថិ)
គ្មានទឹកនេត្រា លោកការគ្មានគ្រោះអស់ភ័យ ដើររួមគ្នា ដើរលើវិថី វិថីនៃក្តីសង្ឃឹម គ្រប់វិនាទី បណ្តុះដោយស្នាមញញឹម ពន្លឺផ្កាយ ភ្លឺគ្មានអ្វីផ្ទឹម រយលានក្តីសង្ឃឹម មិនសាបសូន្យ
ក្តីសង្ឃឹមជីវិតក្រោមមេឃ ទឹកភ្នែកជ្រះពីលោកាសុខរៀងអើយ (រួមគ្នា)

វ៉ុលថ្មីពិតជាពិរោះ!

Cover
សណ្តាប់ដោយរីករាយ ញាតិញោម!

Saturday, July 11, 2009

សាច់ជ្រូក ឬ ក៍សាច់មនុស្ស?

យប់មិញបន្ទាប់ពីចេញពីសកល មិនបានទៅផ្ទះទេ ព្រោះ ត្រូវធ្វើការថែមម៉ោងផង ដោយត្រូវទៅរោងចក្រកាត់ដេរមួយនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ម៉ោង ១១យប់ ជាមួយបុគ្គលិកដូចគ្នា។ គ្រាន់តែជិះកាត់ ឃើញគ្រោះថ្នាក់ចរាចរណ៌ ចំនួនពីរករណីឋិតនៅលើផ្លួវជាតិលេខ ៤ តែមួយ។ គ្រោះថ្នាក់ចរាចរណ៌ ទី១ មិនសូវអីទេ គឺ ឡានឡិចស៊ីស អត់ស្លាកលេខ បុកជាមួយ ម៉ូតូ វីវ៉ា(មិនចាំឆ្នាំ) ខ្ទេចអស់ ឃើញតែឈាមអត់ឃើញមនុស្ស ព្រោះឡានពេទ្យដឹកទៅអស់។ បន្ទាប់ពី ទៅដល់រោងចក្រហើយ ធ្វើការរួច ក៏ ត្រូវធ្វើដំនើរមកoffice នៅភ្នំពេញវិញស្រាប់តែ ឃើញគ្រោះថ្នាក់ចរាចរណ៌ ទី២ កើតឡើង។ លោកអើយ ប្រហែលជាអ្នកដឹកជ្រូក បុកគ្នាហើយបានជា សាច់ជ្រូកជ្រុះរាយពេញ ផ្លូវចឹង។ ពុទ្ធោ! មិនមែនសាច់ជ្រូកទេ គឺ សាច់មនុស្សតើ? ដាច់ ជាកង់ៗពេញផ្លូវ មិនដឹងក្បាល ដៃ ជើង នៅឯណា ទេ។ហើយមិនដឹងអ្នកបុករត់ដល់ណាដែរ។សាកសពដែលដាច់ខ្ទេចប្រហែលជា ក្មេងអាយុ ១៤ឆ្នាំ ហើយមួយទៀតជាមនុស្សចាស់អាយុប្រហែល ៣០ឆ្នាំ ដាច់ដៃខ្ទេចអស់។ ខ្ញុំធ្លាប់តែឃើញ តាមរយះកាសែត ដល់តែពេល ឃើញផ្ទាល់ចឹងដូចជាចង់វិលមុខ។មកដល់Office វិញអត់ឃ្លានបាយសោះ ព្រោះនឹកឃើញសាច់ជ្រូកធ្លាក់ពេញផ្លូវ គួរអោយអានោចអាធ៌ម។

Sunday, July 5, 2009

អ្វីខ្លះដែលបុរសចាញ់ប្រៀបស្រ្តី?

២៩ ចំណុចដែលបុរសគិតថាខ្លួនចាញ់ប្រៀបស្ត្រី
  1. ស្រ្តីកើត មុន អ្នកណាៗក៏ថាដោយសារអ័រម៉ូន ប៉ុន្តែបុរសវិញ កើត មុន វិញ គេថាដោយសារមុខកខ្វក់
  2. ស្ត្រីនៅក្នុងបន្ទប់របស់បុរស អ្នកជិតខាងនាំគ្នាថាបុរស ល្បួងគេមក។ ប៉ុន្តែ លុះដល់បុរសនៅក្នុងបន្ទប់ស្ត្រីវិញ បែរជាគេចោទថាមានគំនិតមិនល្អ ចង់មក ធ្វើបាបស្ត្រីដល់បន្ទប់
  3. បុរសស្រវឹង គេចោទថា អាប្រមឹកប៉ុន្តែលុះដល់ស្ត្រីស្រវឹងវិញ គេក៏ចោទថា មកពីបុរសៗចាប់បង្អក
  4. ស្ត្រីទាបពាក់ស្បែកជើងកែងចោតមើលទៅស្អាត ប៉ុន្តែបុរសទាបវិញមិនមាន ស្បែកជើងកែងចោតពាក់ឱ្យស្អាតដូចស្ត្រីទេ
  5. ស្ត្រីឱ្យបុរសចិញ្ចឹមគេថា មេផ្ទះប៉ុន្តែបុរសឱ្យស្ត្រីចិញ្ចឹមវិញ បែរជាគេថា ប្រឡាំងកាស
  6. ស្ត្រីមកយឺត តែបានមុនជានិច្ច ប៉ុន្តែបុរសវិញ បើទោះជាមកលឿនយ៉ាងណាក៏ដោយ ក៏បានក្រោយស្ត្រីរហូត(Ladies First, Men After)
  7. ស្ត្រីត្រឡប់មកផ្ទះយប់ជ្រៅ “ឩស្សាហ៍ធ្វើការទល់យប់ជ្រៅ” ប៉ុន្តែបុរសត្រឡប់មកផ្ទះយប់ជ្រៅវិញ បែរជាត្រូវគេចោទថា “ទៅដើរលេង
  8. ស្ត្រីធ្វើការរបស់បុរស គេថា “ស្ត្រីខ្លាំងប៉ុន្តែបុរសធ្វើការរបស់ស្ត្រីវិញ បែរជា គេថា កេងកម្លាំងគេ
  9. ស្រ្តីនៅជាមួយស្ត្រីដូចគ្នា គេថា “មិត្តភក្តិនៅជាមួយគ្នា ប៉ុន្តែបុរស នៅជាមួយ បុរសវិញ បែរជាគេថា ប៉េដេ ឫ ហ្គេយ៍
  10. ស្ត្រីអង្គុយ បុរសឈរ នៅលើឡានក្រុង គេថា “ការឈឺឆ្អាលរបស់ស្ត្រី និង ចាស់ៗប៉ុន្តែបុរសអង្គុយវិញ បែរជាស្ត្រីឈរ លើឡានក្រុង គេថា អត់ចិត្ត អាត្មានិយម
  11. ស្ត្រីតែងមុខគេថា “តុបតែងសម្រស់ប៉ុន្តែបុរសវិញគេថា ប៉េដេ
  12. ស្ត្រីស្គមគេថា “រាងស្វែល” ប៉ុន្តែបុរសវិញគេថា “ឈឺច្រើន
  13. ស្ត្រីដើរកាន់ដៃគ្នាគេថា “មិត្តសម្លាញ់ប៉ុន្តែបុរសវិញ គេថាពីរនាក់នេះយ៉ាប់មែន
  14. ស្ត្រីអត់យកប្តីគេថា “ស្ត្រីសម័យថ្មីពឹងខ្លួនឯងប៉ុន្តែបុរសអត់យកប្រពន្ធ បែរគេថា ច្បាស់ប៉េដេ
  15. ស្រ្តីដាល់បុរស គេថា “តួឯកស្រីឆ្នើមប៉ុន្តែបុរសដាល់ស្ត្រីវិញ បែរគេថា មុខញី
  16. ស្រ្តីមានមិត្តភក្កិជាខ្ទើយគេថា “មិត្តស្រីប៉ុន្តែបុរសមានមិត្តភក្តិជាខ្ទើយវិញ បែរជាគេថាមួយ ដំប ស្វា
  17. ស្រ្តីត្រូវគេចាប់រំលោភ គេថា “ជនរងគ្រោះប៉ុន្តែបុរសត្រូវគេចាប់រំលោភវិញ បែរជាគេថា មិនអាចទៅរួច
  18. ស្រ្តីអោយបុរសប៉ាវបាយគេថា “សុជីវធម៌ប៉ុន្តែបុរសឱ្យស្ត្រីប៉ាវបាយវិញ បែរគេថា មុខក្រាស់
  19. ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា គោចាស់” ទៅវិញ
  20. ស្ត្រីបត់ជើងតូចក្នុងបន្ទប់ទឹក ត្រូវបានគេថា “ជារឿងធម្មតាប៉ុន្តែបុរសបត់ជើង តូចក្នុងបន្ទប់ច្រើនតែគេយល់ថា “ទៅអ៊ឺអ៊ឹះ”
  21. ស្រ្តីធ្វើម្ហូបមើលទៅឆ្ងាញ់ពិសា ប៉ុន្តែបើបុរសធ្វើម្ហូបវិញ បែរជាមើលទៅមិនមាន សុវត្ថិភាព
  22. ស្ត្រីនិយាយច្រើនជារឿងធម្មតា ប៉ុន្តែបើបុរសនិយាយច្រើនវិញ គេថា សាំតាប៉ែ
  23. ស្ត្រីរៀបការជាមួយបុរសមានឋានះជាឩកញ៉ាចាត់ទុកថា សំនាងរបស់នាង ប៉ុន្តែបើបុរសរៀបការជាមួយជំទាវ បែរជាចោទថា ជាបុរសដែលសម្លឹងឃើញ តែស្ត្រីអ្នកមាន
  24. ស្ត្រីដែលមានបុរសមកចែចង់ច្រើន គេថា “មានមន្តស្នេហ៍” ប៉ុន្តែបើបុរសមានស្ត្រី ច្រើនគេបែជាថា “ប្រុសព្រាន
  25. ស្រ្តីលេងកីឡាបុរសដូចជា វាយកូនហ្គោល ឫជិះសេះ គេថា “មានសមត្ថភាព​ពូកែដូចបុរសប៉ុន្តែបុរសលេងកីឡាស្ត្រីដូចជា កាយសម្ពន្ធ័ បែរជាគេថា លេងកីឡាគ្មានលក្ខណះ ជាបុរសទៅវិញ
  26. ស្ត្រីធ្វើប៉ូលីស ធ្វើទាហាន គេសរសើរថា “ក្លាហានមិនចាញ់បុរសប៉ុន្តែបើបុរស មកធ្វើការទាក់ទងនឹងសម្រស់ ដូចជា ជាងអ៊ុតសក់ ជាងផាត់មុខ បែរជាគេថា អស់ផ្លូវរកស៊ី មកដណ្តើមការងារស្ត្រី
  27. ស្ត្រីមានម៉ូដសម្លៀកបំពាក់ចម្រុះច្រើន ប៉ុន្តែបុរសវិញ មានតែអាវ និង ខោ
  28. ស្ត្រីជេរបុរសបាន អ្នកណាក៏ថា ដោយសារតែបុរសខុស សមនឹងជេរអ៊ីចឹងហើយ ប៉ុន្តែលុះដល់បុរសជេរវិញបែរជាគេថា គ្មានលក្ខណះ ជាសុភាពបុរស មិនចេះអត់ឱនទោសឱ្យគេ
  29. ស្ត្រីរអ៊ូថាឈឺក្បាល ក្តៅខ្លួន អ្នកណាក៏ ថា “មិនស្រួលខ្លួនពិតមែនប៉ុន្តែបើបុរស រអ៊ូចឹង គេថា រំអ៊ួយ

Sunday, June 28, 2009

ថ្ងៃស៊យបំផុតសំរាប់ខ្ញុំ

ថ្ងៃនេះពិតជាស៊យដល់កហើយ! !!!!!
ម៉ាក់គាត់ខលអោយមកយកគាត់នៅផ្ទះបងប្អូននៅ ម្តុំស្ថានទូតចិន ។មិនទាន់ទៅដល់ផង នៅម្តុំកៅដាយ ស្រាប់តែមាន ម៉ូតូ មួយជិះគ្នាបីនាក់លឿនដូចព្យុះ។គ្រាន់តែឃើញភ្លាម ខ្ញុំប្រុងប្រៀបជាមុន នឹងគេចវា។ស្រាប់តែវាបុកខ្ញុំចំពីមុខពេញទំហឹងម៉ង!! លឺប្រាវ ផាំង!!! ខ្ញុំផ្លោងធ្លាក់ពីលើម៉ូតូ ហើយពួកវាបីនាក់ថ្ងូរពេញផ្លូវ ហើយនិយាយយួនទៀត ទើបដឹងថាពួកនេះជាយួនតើ។ អ្នកឌុបនិង អ្នកជិះកណ្តាល អត់ចេះនិយាយខ្មែរទេ រីឯអ្នកអង្គុយក្រោយវិញ ចេះខ្មែរតិចៗ។ វាជិះម៉ូតូចិន ម៉ាក Daelim 100សេសេ ម៉ូតូពួកវាអត់អី ចំនែកម៉ូតូខ្ញុំវិញលេខ 8 ម៉ង!! ឯខ្លួនវិញ ត្រូវចំក្បាលជង្គង់ឈឺដល់កហើយ។ ពួកវាទៅបាត់ពេលដែលខ្ញុំរត់ទៅខល សាធារណទៅមិត្តភក្តិនិង​ម៉ាក់ខ្ញុំ អោយ គាត់ដឹង។ ខ្ញុំដឹកម៉ូតូទៅគល់ស្ពានស្ទឹងមានជ័យធ្វើម៉ូតូតំរង់ជំពាស់។ ហើយយកខ្នងកង់ម៉ូតូ ទៅអោយជាងនៅវត្តមហាមន្ត្រី តំរង់វិញ។ បន្ទាប់ពីធ្វើរួចខ្ញុំត្រូវទៅចាក់សាំងនៅ កាល់តិច ឃ្លាំងរំសេវ ស្រាប់តែចាក់រួចហើយជិះបាន ជិតដល់ស្តុបដេអិន ស្រាប់តែម៉ូតូរលត់។ បើក ធុងសាំងមើល ស្រាប់តែអត់សាំងសោះ!! ទើបដឹងថា កាល់តិចអ៊ែរឺ លេខ។ បណ្តើរម៉ូតូ មកចាក់សាំងម្តងទៀតនៅសូគីម៉ិចដេអិន រួចទៅកាល់តិចវិញដើម្បីប្រាប់គេ ទើបអ្នកចាក់សាំងថា ៖ខ្ញុំរៀបហៅដែរ តែបងឯងជិះលឿនពេក ក៏ហៅអត់លឺ។ ទើបគេចាក់សាំងសងវិញ។
ថ្ងៃនេះពិតជាស៊យមែនសំរាប់រួបខ្ញុំ។ ឥលូវខ្លួនគ្រាំគ្រាណាស់ ព្រោះ ខំទប់ម៉ូតូ ពេលបុកគ្នា................................................... L

Sunday, June 21, 2009

មើលមើល! រូបនេះឡូយអត?

[caption id="attachment_144" align="aligncenter" width="448" caption="មិត្តរបស់ខ្ញុំ"]មិត្តរបស់ខ្ញុំ[/caption] មិនមែនរូបរបស់ខ្ញុំទេកុំច្រលំ! ការពិតជារូបរបស់មិត្តភក្កិខ្ញុំទេ។ដោយអផ្សុក ហើយចង់រកអ្វីដែលថ្មីក៏យករូបមិត្តភក្តិមក ឌីស្សាញតាមការនឹកឃើញ លេងទៅ។ ហើយចង់ដាក់អួតនៅ ភូមិវឺដប្រេសផង ។ម៉េចដែរបងប្អូន? ឆ្គងត្រង់ណាជួយប្រាប់ផង

Saturday, June 13, 2009

រួបអូនកាលពីអតីតកាលតើ!?

គូសង្សាពីរនាក់ បានស្គាល់គ្នាអស់រយះពេល ជាច្រើនខែ មកហើយ។ថ្ងៃមួយ​ គូ សង្សា នេះគិតចង់ទុំមុនស្រគាល ហើយក៏ស្រុះស្រួលគ្នា ដោយប្រព្រឹត្តទៅនៅផ្ទះខាងស្រី។ គិតរួចអ្នកក៏នាំគ្នាទៅ ផ្ទះរបស់សង្សារស្រីនោះទាំងយប់ដោយអ្នកទាំងពីរមិនអា​ចទ្រាំ រងចាំបាន។ បុរសនោះក៏បានគេងជាមួយនារីនោះពេញមួយយប់។

ស្អែកឡើង ពេលក្រោកពីដំណេក បុរសនោះក៏មើលទៅជញ្ជាំងហើយឃើញ រូប បុរសម្នាក់ព្យួរនៅក្នុងបន្ទប់នោះ។ បុរសឆ្ងល់ក៏សួរនារីនោះ៖

-          រូបប្តីអូន

-          មិនមែនទេ (នារីឆ្លើយតប)

-          រូបសង្សារអូន

-          មិនមែនទេ (នារីប្រកែកម្តងទៀត)

-          រូបឪពុកអូន

-          នោះរឹតតែមិនមែនទៀតហើយ (នារីតបយ៉ាងរហ័ស)

-          បុរសនោះស្រែកគំហកយ៉ាងខ្លាំងថា៖ បើនេះមិនមែនប្តីអូន,​​ សង្សារអូន, ឳពុកអូន ចឹងរូបនេះជារួបអាណាគេ អ្ហា????!!!???

-          នារីធ្វើមុខញញឹមពព្រាយរួចឆ្លើយយ៉ាងទន់ភ្លន់ថា៖ នេះជារួបអូនកាលពី អតីតកាល ដែលមិនទាន់វះកាត់ប្តូរភេទ ។ ឥលូវអូនប្តួរភេទរួចហើយ!

-          !!!???!!!!

ទង់ជាតិមានតាំងពីពេលណា?

សម័យបារាំងទង់ជាតិសម័យបារាំង
សម័យជប៉ុនសម័យជប៉ុនកាន់កាប់
ព្រះរាជាណាចក្រកម្ពុជាទី១ព្រះរាជាណាចក្រកម្ពុជាទី១
cambodia-1970-1975សម័យលន់ណុល
polpotសម័យប៉ុលពត
atfer 79សាធារណរដ្ឋប្រជាមានិតកម្ពុជា
rath kampucheaសម័យរដ្ឋកម្ពុជា
untakសម័យអ៊ុនតាក់
flagព្រះរាជាណាចក្រកម្ពុជាទី២
ទង់ជាតិមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ គឺតាំងពីពេលដែលមនុស្សរស់ នៅប្រមូលផ្តុំគ្នាជាក្រុម នឹង​ ធ្វើការប្រមាញ់សត្វចិញ្ចឹមជីវិតរួមគ្នាម្ល៉េះ ដែលពេលនោះ នៅក្នុងក្រុមនីមួយៗបានជ្រើសរើសអ្នកដឹកនាំម្នាក់ដើម្បីគ្រប់គ្រង និងដោះស្រាយជម្លោះ របស់ពួកគេ ហើយដើម្បីអោយស្រួលចំណាំអ្នកដឹកនាំតែងតែពាក់ក្រណាត់នៅពីលើក្បាល​ និងកាន់ដងឈើ ឬលំពែងវែង ដែលមានតុបតែងលម្អជាសញ្ញាសម្គាល់។ ចំណែកឯ​ សមាជិកក្រុមវិញក៏មានកាន់ស្លាកសញ្ញាដែលងាយប្ឡេកឃើញផងដែរ។ រហូតដល់អំលុង ឆ្នាំ 6000-3000មុនគ.ស នៅពេលដែលក្រណាត់សូត្រត្រូវបានគេបង្កើតឡើង ជនជាតិចិន បុរាណ​ក៏បានប្រើក្រណាត់ ស្តើងតែធន់ ដើម្បីបង្កើតជាសញ្ញាសំគាល់ប្រទេស ឬនគររបស់ខ្លួន ព្រោះវាងាយស្រួលកាន់ និង អាចមើលឃើញបានពីចំងាយ។​ ក្រោយមក ការប្រើប្រាស់ក្រណាត់ ជាទង់សម្គាល់ប្រទេសនេះបាន រីករាលដាលទៅ ម៉ុងហ្គោលី ជប៉ុន ឥណ្ឌា ពែរ្ស ក្រិចបុរាណ ចក្រភពរ៉ូម៉ាំង និងផ្នែកដទៃទៀតនៃទ្វីបអឺរ៉ុប រហូតដល់បណ្តា ប្រទេស នានានៅលើពិភពលោក។ ដោយឡែកប្រទេសកម្ពុជាបានផ្តើមប្រើទង់ជាតិដែលមានរូប ប្រាសាទអង្គរវត្ត នៅចំកណ្តាល តាំងពីឆ្នាំ 1850 ម្ល៉េះ។ នៅឆ្នាំ 1948 ទង់ជាតិកម្ពុជា ត្រូវបានកែប្រែដោយ បន្ថែមពណ៌ខៀវនៅផ្នែកខាងលើនិងខាងក្រោម ហើយនៅកណ្តាលពណ៌ក្រហម មានរូប ប្រាសាទអង្គរវត្តពណ៌ស។ ក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជាទង់ជាតិកម្ពុជាបានប្រែប្រួល លក្ខណះទៅតាមរបបគ្រប់គ្រងនៃសម័យកាលនីមួយៗ ប៉ុន្តែ នៅតែមានរូបប្រាសាទអង្គវត្ត ដដែលគ្រាន់តែខុសគ្នាត្រង់ចំនួនកំពូលប្រាសាទប៉ុណ្ណោះ។រហូត ដល់ឆ្នាំ 1993 ក្រោយ ពីមានការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិមក កម្ពុជា ក៏បានប្តូរទៅប្រើ ទង់ជាតិដែលមានលក្ខណះដូចកាលពីឆ្នាំ 1948 ម្តងទៀត ហើយក៏បន្តប្រើ រហូតមកដល់ សព្វថ្ងៃនេះ៕

Friday, June 5, 2009

អត់បានស្គាល់កំពង់ចាមទៀត

កាលពីមុនខ្ញុំចង់ស្គាល់កំពង់ចាមណាស់ ព្រោះលឺគេថាក្រុងកំពង់ចាមស្អាតហើយធំទៀត។ ខ្ញុំបានទៅផ្ទះបងប្អូននៅមេមត់ កាលពី ខែមេសា ដោយឆ្លងកាត់ក្រុងកំពង់ចាម ។តែពេលនោះ ល្ងាចណាស់ទៅហើយទើបមិន បានជិះឆ្វែលក្រុងគេអោយស្គាល់ម្តង ម្យ៉ាងទៀតត្រូវប្រញាប់ទៅ មេមត់ផង។ លើកនេះទៅទៀត តែមិនមែនទៅក្នុងន័យដើរលេងអីទេ គឺមេអោយទៅជាមួយគេ យកឯកសារក្រុមហ៊ុនឯកជនមួយនៅទីនោះ។ ទៅដល់លើកនេះខ្ញុំសង្ឃឹមថា នឹងស្គាល់ ក្រុងកំពង់ចាមច្បាស់ហើយ។ តែមានឯណា ទៅដល់ក្រុមហ៊ុនគេនៅផ្លូវអង្គអេង បានម៉ាភ្លេត ក៏ត្រូវឡើងឡានមកវិញ ទាំងថ្ងៃវិញ។ ធ្វើអោយខ្ញុំសោកស្តាយយ៉ាងខ្លាំង ព្រោះក្រុងកំពង់ចាមខ្ញុំចង់ស្គាល់យូរហើយ។ តែនៅតែមិនស្គាល់ច្បាស់ដដែល!!!​:-( ។ ខ្ញុំទៅខេត្តណាក៏ដោយ ខ្ញុំតែងតែ មើលជីវភាពរស់នៅ និង ភាពស៊ីវិល័យ របស់ខេត្តគេជានិច្ច។ មិនដឹងថាតើក្រុងកំពង់ចាម ដូចក្រុងបាត់ដំបងដែរឬអត់ណ៎?????????????

សង្ឃឹមពេលទៅលើកទីបី នឹងស្គាល់ក្រុងកំពង់ចាម អោយទាល់តែបានម្តង!!!

Tuesday, June 2, 2009

ហង្សមាសនឹងបើកប៉ុស្តិ៍ទូរទស្សន៍នៅពេលឆាប់ៗនេះ?

បន្ទាប់ពីបើកការផ្សាយវិទ្យុហង្សមាស​ ១០៤.៥០ MHz រួចមក ហង្សមាស​ នឹងមានគំរោងបើកការផ្សាយទូរទស្សន៍ហង្សមាសមួយទៀត ដែលមាន តារាចំរៀងរបស់រស្មីហង្សមាសទាំងអស់ ធ្វើជាពិធីករ ពិធីការិនី។ នេះបើតាម អ្នកដែលធ្វើការនៅក្រុមហ៊ុនហង្សមាស បានប្រាប់ បាត់ដំបង។ បច្ចុប្បន្ននេះ រស្មីហង្សមាសពុំសូវផ្តោតលើការចេញវ៉ុលថ្មីទៀតទេ គឺគេសំរុកការថតស៉្បត ពាណិជ្ជកម្មនិង វិទ្យុហង្សមាស។ ហើយឥលូវនេះហង្សមាសកំពុងធ្វើស៉្បត​ របស់ក្រុមហ៊ុនមិត្តហ្វូន ០៩៧ ដែលហ្នឹងចេញផ្សាយនៅពេលឆាប់ៗនេះ​ ជា លក្ខណះ 3D

Monday, June 1, 2009

មានវិធីណាល្អទេ?

ខ្ញុំមានបញ្ហាមួយដែលខ្ញុំមិនអាចដោះស្រាយបានសោះ។ មានបងប្អូនវឺដប៉្រេសណា ជួបបញ្ហាដូចខ្ញុំទេ? ខ្ញុំមានហ្វ្លាស់មួយ ចង់ហ្វរម៉ាត តែហ្វរម៉ាតអត់ទៅសោះ។ វាដាក់ សារមកវិញថា This volume is write-protected. ខ្ញុំឆ្ងល់ដល់ហើយ។អ្នកណាក៏ បានដែរជួយខ្ញុំផង!!!!!!!

Tuesday, May 26, 2009

ខ្ញុំពេញចិត្តធៀបការនេះ

ធៀបការ តាំងពីខ្ញុំទទួលធៀបការមកខ្ញុំមិនដែល ឃើញធៀបការណា មានដាក់រូប ប្រាសាទព្រះវិហារទេ។ ខ្ញុំពិតជាពេញចិត្តមែន និង សូមអោយអ្នកបោះពុម្ព ទាំងអស់សូម យកគំរូដូចធៀបការនេះចុះ គឺពិតជាល្អណាស់សំរាប់ប្រជាជនខ្មែរ ៕

Wednesday, May 20, 2009

រវល់ពេក

ម៉ានង៉ៃហ្នឹងរវល់ពេក ទើបមិនសូវបានមកលេងផ្ទះ និង អ្នកភូមិ។ សូមទោសប្រិយមិត្តដែលខ្ញុំតបយឺតយ៉ាវ។ ព្រោះរវល់តិចតួចហ្នឹងណា

Wednesday, May 13, 2009

វិលបាន១ជុំហើយ!

ភ្លេចៗខ្លួនរវល់តែដើរលេងផ្ទះគេ ស្រាប់តែភ្លេចថាថ្ងៃនេះ ជាខួបគំរប់ ១ខែ របស់ប្លកខ្ញុំតើ!? ការពិតទៅមិនអីធំដុំកំភូនទេ។ គ្រាន់តែមោទនភាពខ្លួនឯង ដែលបានធ្វើប្លកនេះក្នុងភូមិវឺដប្រេស ចាប់តាំងពីមិនទាន់មានអីសោះ រហូតដល់ អាចអោយគេទស្សនាបាន។ ការមុនដើរសួរគេឯង ដល់កហើយទំរាំ តែបាន ១ប្លកហ្នឹង។ តាមស្ថានភាពប្លកឃើញថា៖
  • ចំនួនអ្នកចូលទស្សនា មាន ២០១៤នាក់ (គិតត្រឹមថ្ងៃទី១៣ ខែឧសភា ២០០៩)
  • ប្រកាសបានចំនួន៖ ១០
  • វិចារបានការមានចំនួន៖ ១០១វិចារ
  • ទំព័រមាន៖ ៣ទំព័រ
ប្រកាសពេញនិយមមាន៖
  • ស្អីក៏ហ្គេយ មេរោគក៏ហ្គេយទៀត
  • សូមអភ័យទោស
  • ក្រុងណាខ្លះជាប់ចំណាត់ថ្នាក់ក្នុងឆ្នាំ២០០៩
  • អំពីខ្ញុំ
  • ថ្លៃទឹកដោះឡើងតាមសាំង
ថ្ងៃមមាញឹក គឺ៖ថ្ងៃទី ២ ខែឧសភា ២០០៩ តាំងពីបង្កើតប្លកនេះមក ខ្ញុំស្គាល់គេបានច្រើនណាស់ រួមទាំងចំនេះដឹង ផងដែរ។ គិតទៅមានប្រយោជន៍ច្រើនណាស់។ :-)

Saturday, May 2, 2009

ស្អីក៏ហ្គេយ៏ មេរោគក៏ហ្គេយ៏ទៀត

ប៉ុន្មានង៉ៃនេះជួបតែរឿងហ្គេយ៏ រហូត។ ជិះតាមផ្លូវឃើញគេបញ្ចាំងរឿង លីសបៀន (Lesbian) ស្រាប់តែពួកម៉ាក ខលមកបបួលទៅមើលរឿងហ្នឹង!!!? ប្រាប់គេថាអត់ទៅ ទេ! មកដល់ផ្ទះ ធុញពេកចូលភូមិWordPress ឃើញសុទ្ឋតែរឿងហ្គេយ៏ទៀត។ អូយ វិលក្បុងហើយនេះ ស្អីក៏ហ្គេយ ។ ចេញពីភូមិហ្នឹងទៅ ចូលវេបសាយដោនឡូតចំរៀង ស្តាប់ ស្រាប់តែឆ្លងមេរោគស្អីគេទេ វាបង្កើត Shortcut នៅលើ ដេសថប ដាក់រូបហ្គេយ៏ស៊ិច​ និង ឈ្មោះ GayBeef ទៀត ។ខឹងពេក Format ចោល។ព្រឹកមិញ ដំលើងរួចហើយចូលមក លេងភូមិម្តងទៀត ស្រាប់ តែប្រកាសដែលល្បីក្នុងភូមិWordPress និយាយពី ហ្គេយ៏ទៀត!!!? មិនស្អប់ខ្ពើមទេ គ្រាន់តែមិនចូលចិត្ត និង មិនចង់ឃើញ!

Tuesday, April 28, 2009

ក្រុងណាខ្លះជាប់ចំនាត់ថ្នាក់ក្នុងឆ្នាំ២០០៩

តើក្រុងទាំង១០ ខាងក្រោមនេះគួរជាប់ចំនាត់ថ្នាក់លេខប៉ុន្មានសំរាប់ ឆ្នាំ២០០៩នេះ?

  • ក្រុងសិរីសោភ័ណ
  • ក្រុងតាខ្មៅ
  • ក្រុងកំពង់ចាម
  • ក្រុងសៀមរាប
  • ក្រុងព្រះសីហនុ
  • ក្រុងភ្នំពេញ
  • ក្រុងកំពង់ធំ
  • ក្រុងបាត់ដំបង
  • ក្រុងកំពត
  • ក្រុងពោធិសាត់

ចំលើយសំរាប់លោកអ្នកនឹងមានប្រកាសនៅ រយះពេល១០ ថ្ងៃទៀត។ សូមបោះឆ្នោតតាមការដឹងរបស់លោកអ្នក។

Friday, April 24, 2009

សូមអភ័យទោស

I said it's too late to apologize..............................................

លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ហើយ នៅក្រុមចំរៀងល្បីមួយផ្នែកចំរៀង R&B បទដែលធ្វើអោយពួកគេល្បីនោះ មានចំនងជើងថា Apologize​ ។ក្រុមនេះមានឈ្មោះ ថា Timbaland ft. one republic ខ្ញុំធ្លាប់មើលគាត់សំភាសន៍នៅក្នុង ទូរទស្សន៍ MTV គាត់បាននិយាយថា បទនេះបើចង់ស្តាប់ពិរោះនោះ គឺយើងត្រូវ ធ្វើអារម្មណ៍របស់ យើង ហាក់ដូចជាកំពុងឋិតនៅក្រៅ ភពផែនដី រួចសំលឹងមកផែនដីវិញ។ ខ្ញុំពិតជាពេញចិត្តបទ នេះមែនទែន។

អត្ថន៍យបទចំរៀងនេះ

I'm holding on your rope,
Got me ten feet off the ground,
And I'm hearing what you say,
But I just can't make a sound,
You tell me that you need me,
Then you go and cut me down, away,
You tell me that you're sorry,
Didn't think I'd turn around, and say

[Chorus]
That it's too late to apologize,
It's too late,
I said it's too late to apologize,
It's too late,
(Too late)
Ooooooohhh

I take another chance,
take a fall, take a shot for you,
i need you like a heart needs a beat,
But it's nothing new, yeahhh yeahhh
I loved you with the fire red,
Now it's turning blue, and you said
Sorry like the angel,
Heaven let me think was you,
But I'm afraid

[Chorus]

[Guitar Solo]

It's too late to apologize,
It's too late,
I said it's too late to apologize,
It's too late
I said it's too late to apologize,
(Too late)
I said it's too late to apologize,
(Too late)

I'm holding on your rope,
Got me ten feet off the ground

តើអ្នកមានអារម្មណ៍បែបនេះទេ?

ដោនឡូតបទចំរៀងនេះ

one-rep-apologize

Thursday, April 23, 2009

រង្វង់មូលចេញមកទៀតហើយ

កាលពីមុនគេខំបំបាត់រង្វល់មូល ហើយបង្កើតភ្លើងស្តុបវិញ។ តែឥលូវសាលា រាជធានី ភ្នំពេញ នឹងបង្កើតរង្វល់មូល ២កន្លែងទៀតហើយ។ គឺមួយ ដាក់នៅត្រើយខាងកើត ស្ពាន(ជ្រោយចង្វា?) និង មួយទៀត​នៅ ខាងមុខ Camko City ។ មកពីរាល់ថ្ងៃចរាចរណ៍ ក្នុងរាជធានី មានការកើនឡើងលឿនពេក ទើបធ្វើអ្វីៗ មិនទាន់ហេតុការណ៍នោះ។

អ្នកកាសែតសៀមមកទស្សនាអគារសាលាខេត្តបាត់ដំបង

គណះប្រតិភូក្រុមសារព័ត៌មានខេត្តបស្ចឹមបុរី នៃប្រទេសសៀមប្រមាណជា ២០នាក់ ដឹកនាំ​ដោយលោកស្រីវេជ្ជបណ្ឌិត Supaporn Pitiporn គោលបំនងមកទស្សនាសាលា​ខេត្តបាត់ដំបងនេះ ដោយសារនៅឯខេត្តបស្ចឹមបុរី មានអគារ ដូចគ្នាបេះបិទ នឹងសាលាខេត្តបាត់ដំបង ដែលបានសាងសង់ឡើង នៅឆ្នាំ​១៩០៥ ដល់ ១៩០៧ នាសម័យលោកម្ចាស់កថាថនឈុំ។ ម៉្យាងទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់ខេត្តទាំង២ ដែលមានផ្លូវតភ្ជាប់គ្នាផ្តល់លក្ខណៈងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​រវាងគ្នាទៅវិញទៅមក ព្រោះបើអ្នកទេសចរណ៍សៀមចូលមកត្រូវមកទស្សនា អាគារសាលាខេត្តបាត់ដំបងសិន រួចទើបបន្តដំណើរទៅទស្សនា ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀមរាប

អគារសាលាខេត្តបាត់ដំបងចាស់

សាលាខេត្តបាត់ដំបង

អគារនៅបស្ចឹមបុរី ប្រទេសសៀម

អគារនៅប្រាជិនបុរី

Wednesday, April 22, 2009

ថ្លៃទឹកដោះឡើងតាមសាំង

ក្រលេកម៉ាភ្នែកទៅស្មានតែ ចឹងមែន! ការពិតទៅនេះគ្រាន់តែជាចំនងជើង នៃបទចំរៀង របស់ផលិតកម្មរស្មីហង្សមាស វ៉ុល ៣៧៩ អាល់ប៊ុម អ្នករងគ្រោះ បទលេខ ច្រៀង ដោយលោក ព្រាប សុវត្ថិ ។ ប្រហែលជាមានមែនហើយលោកអើយ! បានជាគេនិពន្ឋបែបនេះនោះ។ គ្រាន់តែសាំង ឡើងថ្លៃសោះ ស្រាប់តែថ្លៃទឹកដោះឡើងដែរ។ឥលូវសាំង ចាប់ផ្តើមឡើងទៀតហើយ ៣៤០០រៀលក្នុងម៉ាលីត្រ ។ បើឡើងចឹងមែនងាប់ហើយ ខ្ញុំ មិនទាន់បាន ដណ្តឹងកូនគេហើយផង។ :-)

ដោនឡូត អាល់ប៊ុមនេះ

Tuesday, April 21, 2009

វិធីគុណលេខរហ័សជាមួយលេខ ១១

វិធីគុណលេខរហ័ស

តើមិត្តអ្នកអាន អាចគុណលេខរហ័សដែរឬទេ?

ថ្ងៃនេះមិនដឹងមានអីប្រកាស ក៏យកក្បួនគុណលេខរហ័ស រវាងលេខ៣ខ្ទង់ ជាមួយលេខ ១១។ វិធីគុណលេខនេះមានដូចខាងក្រោម ឧទាហរណ៏ ២៦៧ គុណ ១១ យើងត្រូវគណនាពីខាងស្តាំមកឆ្វេង។មុនដំបូងទំលាក់លេខ ៧ចុះ រួចយក លេខ ៦បូកលេខ៧ ឃើញ ១៣ ។ទំលាក់លេខ ៣ រួច​ ត្រាទុក​ ១ ។ យកលេខ ៦ បួកលេខ ២ ឃើញ ៨ យកទៅបូកលេខដែលបានត្រាទុក ឃើញ ៩។យក លេខ ៩ទំលាក់ ចុះ។ រួចសល់លេខ ក្បាលលេខ ២ ទំលាក់ចុះ។ ដូចនេះ លទ្ឋផល គឺ ២៩៣៧។ តើលោកអ្នកអាចធ្វើបានរហ័សឬនៅ? ៥៦៣ គុណ ១១ ស្មើរ ៦១៩៣ ១២៤ គុណ ១១ ស្មើរ ១៣៦៤ ២១៣ គុណ ១១ ស្មើរ ២៣៤៣ សង្ឃឹមថាចំនេះដឹងនេះ អាចនឹងគ្រប់គ្រាន់សំរាប់មិត្តអ្នកអានទាំងអស់គ្នា។

Monday, April 20, 2009

គ្រោះថ្នាក់ចរាចរណ៏ ក្នុងកំឡុងពេលចូលឆ្នាំ

ចំនាត់ថ្នាក់តាមផែនទី មើលរស្មីកម្ពុជាមិញ ឃើញគេផ្សាយ ពីរបាយការណ៏គ្រោះថ្នាក់ចរាចរណ៏ សំរាប់កំលុង ពេលចូលឆ្នាំ ក៏យកមកផ្សាយចែកជូនមិត្ត ដើម្បីជ្រាបជាដំណឹង។ មាន ៧ខេត្ត-រាជធានី មានចំនាត់ថ្នាក់ដូចខាងក្រោម
  1. ភ្នំពេញ
  2. បាត់ដំបង
  3. ព្រៃវែង
  4. កំពង់ស្ពឺ
  5. កំពង់ចាម
  6. កំពត
  7. បន្ទាយមានជ័យ
ក្នុងចំនោម៧ខេត្ត-រាជធានីនេះ មាន ខេត្តបន្ទាយមានជ័យដែលមាន ចំនួនគ្រោះថ្នាក់ កើនច្រើនលើសពីឆ្នាំទៅ៕

រស្មី​ហង្ស​មាស និង សាន់​ដេ

ហង្សមាស និង សាន់​ដេឆ្នាំ​នេះ​រស្មី​ហង្ស​មាស ហាក់​ដូចជា​ស្ងប់​ស្ងាត់​នូវបទ​ចំរៀង​របស់​ខ្លួន​ជាង​បណ្តា​ឆ្នាំ​កន្លង​មក។ បែ​ជា​ផលិតកម្ម​សាន់​ដេ ដែល​មិនដែល​សូវ​ល្បី​សំរាប់​ពេល​ចូលឆ្នាំ ទៅជា​មាន ភាព​លេច​ធ្លោ ជាងរស្មីហង្សមាស ទៅវិញ។ជាក់​ស្តែង​បទសំរាប់ក្រុមហ៊ុន​សាន់ដេ​ដែលល្បីៗ មានបទ ចង់បានប្រពន្ធមួយ បទ បើកលុយ បទ បេះដូងផ្លេយប៊យ។ មានបទជាច្រើនទៀតដែល ខ្ញុំ មិនបានរៀបរាប់អស់។ ចំនែកអែហង្សមាសវិញមានតែលឺគេថា មានគេប្តឹង​ពីបទ យកបទគេមក និង​ក្បាច់រាំរបស់កូរ៉េ។ អ្នកខ្លះថាមកពីអ្នកនិពន្ឋហង្សមាស ឥលូវ និពន្ឋមិន ពិរោះដូច សាន់ដេ។ ខ្លះថាមកពីយកបទចាស់មកច្រៀងច្រើនពេក។ ខ្លះថាមកពីហង្សមាស ចេញម្តងច្រើនវ៉ុលពេក ទើបមិន ពិរោះ៕

ដំនើរកំសាន្តនៅបាត់ដំបង

រមណីយដ្ថានសេកសក 
ង៉ៃទី១៥នាំគ្នាទៅលេងសេកសកដែល ឋិតនៅស្រុករតនះមណ្ឌលខេត្តបាត់ដំបង។ វាមានចំងាយប្រហែលជា៦៥គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ យើងត្រូវធ្វើដំនើរឆ្លងកាត់ផ្លូវជាតិលេខ១០។ មនុស្សច្រើនណាស់ សឹងរកកន្លែងផ្ញើរម៉ូតូមិនបាន។ មានកំលោះក្រមុំមួយគូៗ កាន់ដៃគ្នាត្រសង លើថ្ម។ ខ្លះអង្គុយច្រកទឹកគប់គេ ខ្លះអង្គុយជុំគ្នាផឹកបៀរ ខ្លះអង្គុយចាំប៉ាតម្សៅគេក៏មាន។ គិតទៅចូលឆ្នាំ ឆ្នាំនេះសប្បាយគ្រាន់បើដែរតើ។