Monday, October 10, 2016

ទោសប្រហារជីវិត សម័យលោកម្ចាស់

រូបភាពតំណាង

មុនឆ្នាំ​ ១៩០៧​​ កំឡុងពេលបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់លោកម្ចាស់​ មានការកាត់ទោសប្រហារជីវិត​ ដល់ជនណាដែលប្រព្រឹត្តបទល្មើសខុស នឹង ច្បាប់ដែល​លោកម្ចាស់តែងតែបង្កើតអោយគោរពតាមតែទំនើងចិត្ត​។ ការកាត់ទោសប្រហារជីវិត​ គឺគេប្រើដាវដើម្បីកាត់ក្បាល។​ ដាវដែលប្រើសំរាប់ប្រហារជីវិតរបស់លោកម្ចាស់​ មានឈ្មោះថា​ ស្រីខ្មៅ។​



អ្នកស្រុកតែងនិយាយថា ដាវស្រីខ្មៅនេះ មុដខ្លាំងណាស់ គឺគេអាចកាប់ទៀនដែលដោតបញ្ឈរអោយដាច់ជាពីរបានដោយមិនដួល​ លុះត្រាតែយើងយកដៃទៅប៉ះ​ ទើបទៀននោះដួល។ ដាវនេះមានតំណមខ្លាំងណាស់​ តែកាលណាដកចេញពីស្រោមហើយ​ គឺត្រូវតែកាត់ក្បាលអោយបាន២នាក់។​ ដោយសារតែមនុស្សសម័យនោះ​ មានភាពស្លូតត្រង់ ​មានថ្ងៃមួយដល់ថ្ងៃត្រូវប្រហារជីវិតជនល្មើស ជនល្មើសក៏ត្រូវធ្វើដំណើរទៅមាត់រណ្តៅ​ ដើម្បីធ្វើការប្រហារជីវិត​ តែដោយសារថ្ងៃនោះ​ អ្នកទោសមានតែម្នាក់ ពិជ្ឍឃាត ក៏ប្រាប់អ្នកទោសថា​ មិនមានដៃគូ ដូចនេះអ្នកទោសអាចទៅផ្ទះវិញ ដោយរស់នៅជុំបងប្អូនធម្មតា រង់ចាំដល់ថ្ងៃមានដៃគូ។ ​លុះដល់ថ្ងៃមានគូ ភ្នាក់ងារខាងតុលាការ ក៏ទៅហៅអ្នកទោសដល់ផ្ទះ ដើម្បីយកមកប្រហារជីវិត។ រណ្តៅប្រហារជីវិត​ ត្រូវបានគេជីកនៅខាងកើតស្ទឹង ម្តុំត្រង់ស្ពានរថភ្លើង​( បច្ចុប្បន្នម្តុំ​ផ្លូវភូមិចិន ហួសជិតដល់ស្ពានរថភ្លើងរួចបត់ឆ្វេង) ។ ពេលទៅដល់មាត់រណ្តៅ គេចាប់អ្នកទោសអោយលត់ជង្គង់​ គេមិនចង់ដៃ ឬ​ ជើងទេ គឺគេយកតែក្រណាត់ខ្មៅមកចងបិទភ្នែកអ្នកទោសតែប៉ុណ្ណោះ។ គេសៀតផ្កាក្រហមនៅត្រចៀកអ្នកទោសផងដែរ។  ហេតុនេះហើយ ទើបចាស់ៗសម័យនោះ ហាមក្មេងៗ មិនអោយលេងចងសៀតផ្កាក្រហមនៅត្រចៀកឡើយ ព្រោះវាដូចជាអ្នកទោសដែលគេរៀបនឹងប្រហារជីវិត ។ពេជ្ឍឃាត មានពីរនាក់​ មួយជាអ្នកឈរខាងមុខ​​ ឈរជន្លរដាវដាក់អ្នកទោស  មួយទៀតជាអ្នកកាត់ក្បាលឈរនៅខាងក្រោយ រួចគេទំលាក់អ្នកទោសចូលរណ្តៅ ហើយគេយកក្បាលទៅដោតនៅនឹងផ្លូវរ៉បមាត់ស្ទឹង ជិតស្ពានរថភ្លើងសព្វថ្ងៃ។




ទោះបីជាការកាត់ទោសធ្វើឡើងសាហាវយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកប្រព្រឹត្តបទល្មើស  មិនលស់ពេលដែរ៕

ប្រវត្តិភូមិកំពង់ក្របី


កាលពីមុនឆ្នាំ ១៩០០ ផ្លូវចាប់ពី ផ្លូវបំបែកវត្តឯករស្មី រហូតដល់ កែងក្រុមហ៊ុនLG សាខាខេត្តបាត់ដំបង (សព្វថ្ងៃ ផ្លូវលេខ ១២១) ជាផ្លូវលំមួយ ដែលអ្នកស្រុកតែងតែនាំក្របីមកផឹកទឹក នៅស្ទឹងសង្កែជារឿយៗ ។ ហេតុដូចនេះហើយទើបគេហៅកន្លែងនោះថា កំពង់ក្របី ។ លុះក្រោយមកក៏ក្លាយទៅជា ឈ្មោះថា "ភូមិកំពង់ក្របី" រហូតដល់សព្វថ្ងៃ នេះទៅ៕



Friday, October 7, 2016

កាលបរិច្ឆេទ ព្រឹត្តការណ៏អុំទូក សំរាប់ខេត្តយើង

សំរាប់ឆ្នាំនេះ ការប្រកួតប្រណាំងអុំទូក នៅខេត្តយើង ​នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ - ១៦ ខែតុលា ឆ្នាំ ២០១៦ ដែលត្រូវនឹងថ្ងៃចេញព្រះវស្សាផងដែរ។ ក្នុងព្រឹត្តការណ៏នេះ ក៏នឹងមានការប្រណាំងទូក ប្រគុំតន្ត្រី លក់ផលិតផល បង្ហោះគោម និង បាញ់កាំជ្រួចនៅពេលរាត្រីផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់កុំភ្លេចចូលរួម អោយបានច្រើនកុះករ ដើម្បីអោយកម្មវិធី កាន់តែ អធិកអធម ព្រមទាំងលើកទឹកចិត្ត ដល់កីឡាករអុំទូកខេត្តយើង ដើម្បីត្រៀមទៅប្រកួតប្រណាំងអុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញផងដែរ៕



រូបភាព : Sotheara GBS

Wednesday, October 5, 2016

ក្រុងបាត់ដំបង នាពេលយប់ មើលពីលើដោយ CMK Photogray


តិចច្រលំថាស្រុកគេទៅ!? មិនមែនទេណា គឺក្រុងបាត់ដំបងយើងហ្នឹងឯង។ រូបនេះត្រូវបានថតដោយក្រុមថតរូប CMK Photography កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង ៩យប់។ ទិដ្ឋភាពនេះ យើងអាចមើលឃើញបណ្តោយផ្លូវលេខ ១ នៅខាងស្តាំដៃ និង ផ្លូវលេខ ១៥៩ នៅខាងឆ្វេងដៃអមសងខាងស្ទឹងសង្កែ ដែលស្ថិតនៅកណ្តាលរូបភាពនេះ។ ទិដ្ឋភាពរួមនេះ យើងអាចមើលឃើញទាំងមូលនៃ សង្កាត់រតនៈ និង សង្កាត់ស្វាយប៉ោ ដែលជាសង្កាត់ធំៗ ២នៅក្នុងក្រុងបាត់ដំបង ភ្ជាប់ជាមួយដោយ ស្ពាន ៣ គឺ ស្ពាន ឯកឧត្តម ស ខេង ស្ពាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន  និង ស្ពានថ្មចាស់ ដែលភ្ជាប់ សង្កាត់ទាំងពីរ នៅលើស្ទឹងសង្កែ។ តើទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះរូបភាពនេះ?



រូបភាព : CMK Photograpy

Tuesday, October 4, 2016

រូបភាពសាលាខេត្ត និង ស្ពានថ្មចាស់ ពីក្រុងបាត់ដំបង យេីង

នេះគឺជាប្រជុំុំរូបភាព នៃសាលាខេត្តបាត់ដំបង និង ស្ពានថ្មចាស់ របស់ក្រុងយេីង នាពេលល្ងាច និង យប់។ តេីបងប្អូន គិតថាយ៉ាងណាដែរ? ចុះបងប្អូនដែលនៅឆ្ងាយមិនសូវបានមកលេង មានអារម្មណ៏នឹកឬយ៉ាងណា?








ប្រភពរូបភាព : Facebook Page បាត់ដំបង ជាទីកំណេីតខ្ញុំុំ

Gentle Man រាំដោយក្រុមកាតូលិកបាត់ដំបង

នេះគឺជាក្បាច់រាំរបស់ក្រុមកាតូលិកបាត់ដំបង បែបការ៉ាតេដូ នៅក្នុងក្រុងបាត់ដំបង ផ្លូវលេខ១ ជាប់មាត់ស្ទឹងសង្កែ។ ក្បាច់រាំនេះបានទាក់ទាញ ចំណាប់អារម្មណ៏ទស្សនិកជនយ៉ាងច្រេីនកុះករ។ តេីអ្នកយល់យ៉ាងណាដែរ


Monday, October 3, 2016

ឯឧ,ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបង អញ្ជើញនាំយកថវិកាសំភារៈគ្រឿងឧបភោគបរិភោបទៅសំណេះសំណាលជូនបងៗនគរបាល

នារដូវភ្ជុំបិណ្ឌ💕ឯឧ,ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបង💕ឯឧ,អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូអមដំណើរ💕អញ្ជើញនាំយកថវិកាសំភារៈគ្រឿងឧបភោគបរិភោបទៅសំណេះសំណាលជូនបងៗនគរបាលមិនបានមកស្រុកកំណើតនារដូវភ្ជុំបិណ្ឌ😍នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧(ស្រុកសំពៅលូន)&លេខ៨១៩(ស្រុកកំរៀង) ខេត្តបាត់ដំបង💕💕💕💕



អត្ថបទ និង​​​​​​ រូបភាព : Leang Veasna (Facebook)