Sunday, June 28, 2009

ថ្ងៃស៊យបំផុតសំរាប់ខ្ញុំ

ថ្ងៃនេះពិតជាស៊យដល់កហើយ! !!!!!
ម៉ាក់គាត់ខលអោយមកយកគាត់នៅផ្ទះបងប្អូននៅ ម្តុំស្ថានទូតចិន ។មិនទាន់ទៅដល់ផង នៅម្តុំកៅដាយ ស្រាប់តែមាន ម៉ូតូ មួយជិះគ្នាបីនាក់លឿនដូចព្យុះ។គ្រាន់តែឃើញភ្លាម ខ្ញុំប្រុងប្រៀបជាមុន នឹងគេចវា។ស្រាប់តែវាបុកខ្ញុំចំពីមុខពេញទំហឹងម៉ង!! លឺប្រាវ ផាំង!!! ខ្ញុំផ្លោងធ្លាក់ពីលើម៉ូតូ ហើយពួកវាបីនាក់ថ្ងូរពេញផ្លូវ ហើយនិយាយយួនទៀត ទើបដឹងថាពួកនេះជាយួនតើ។ អ្នកឌុបនិង អ្នកជិះកណ្តាល អត់ចេះនិយាយខ្មែរទេ រីឯអ្នកអង្គុយក្រោយវិញ ចេះខ្មែរតិចៗ។ វាជិះម៉ូតូចិន ម៉ាក Daelim 100សេសេ ម៉ូតូពួកវាអត់អី ចំនែកម៉ូតូខ្ញុំវិញលេខ 8 ម៉ង!! ឯខ្លួនវិញ ត្រូវចំក្បាលជង្គង់ឈឺដល់កហើយ។ ពួកវាទៅបាត់ពេលដែលខ្ញុំរត់ទៅខល សាធារណទៅមិត្តភក្តិនិង​ម៉ាក់ខ្ញុំ អោយ គាត់ដឹង។ ខ្ញុំដឹកម៉ូតូទៅគល់ស្ពានស្ទឹងមានជ័យធ្វើម៉ូតូតំរង់ជំពាស់។ ហើយយកខ្នងកង់ម៉ូតូ ទៅអោយជាងនៅវត្តមហាមន្ត្រី តំរង់វិញ។ បន្ទាប់ពីធ្វើរួចខ្ញុំត្រូវទៅចាក់សាំងនៅ កាល់តិច ឃ្លាំងរំសេវ ស្រាប់តែចាក់រួចហើយជិះបាន ជិតដល់ស្តុបដេអិន ស្រាប់តែម៉ូតូរលត់។ បើក ធុងសាំងមើល ស្រាប់តែអត់សាំងសោះ!! ទើបដឹងថា កាល់តិចអ៊ែរឺ លេខ។ បណ្តើរម៉ូតូ មកចាក់សាំងម្តងទៀតនៅសូគីម៉ិចដេអិន រួចទៅកាល់តិចវិញដើម្បីប្រាប់គេ ទើបអ្នកចាក់សាំងថា ៖ខ្ញុំរៀបហៅដែរ តែបងឯងជិះលឿនពេក ក៏ហៅអត់លឺ។ ទើបគេចាក់សាំងសងវិញ។
ថ្ងៃនេះពិតជាស៊យមែនសំរាប់រួបខ្ញុំ។ ឥលូវខ្លួនគ្រាំគ្រាណាស់ ព្រោះ ខំទប់ម៉ូតូ ពេលបុកគ្នា................................................... L

Sunday, June 21, 2009

មើលមើល! រូបនេះឡូយអត?

[caption id="attachment_144" align="aligncenter" width="448" caption="មិត្តរបស់ខ្ញុំ"]មិត្តរបស់ខ្ញុំ[/caption] មិនមែនរូបរបស់ខ្ញុំទេកុំច្រលំ! ការពិតជារូបរបស់មិត្តភក្កិខ្ញុំទេ។ដោយអផ្សុក ហើយចង់រកអ្វីដែលថ្មីក៏យករូបមិត្តភក្តិមក ឌីស្សាញតាមការនឹកឃើញ លេងទៅ។ ហើយចង់ដាក់អួតនៅ ភូមិវឺដប្រេសផង ។ម៉េចដែរបងប្អូន? ឆ្គងត្រង់ណាជួយប្រាប់ផង

Saturday, June 13, 2009

រួបអូនកាលពីអតីតកាលតើ!?

គូសង្សាពីរនាក់ បានស្គាល់គ្នាអស់រយះពេល ជាច្រើនខែ មកហើយ។ថ្ងៃមួយ​ គូ សង្សា នេះគិតចង់ទុំមុនស្រគាល ហើយក៏ស្រុះស្រួលគ្នា ដោយប្រព្រឹត្តទៅនៅផ្ទះខាងស្រី។ គិតរួចអ្នកក៏នាំគ្នាទៅ ផ្ទះរបស់សង្សារស្រីនោះទាំងយប់ដោយអ្នកទាំងពីរមិនអា​ចទ្រាំ រងចាំបាន។ បុរសនោះក៏បានគេងជាមួយនារីនោះពេញមួយយប់។

ស្អែកឡើង ពេលក្រោកពីដំណេក បុរសនោះក៏មើលទៅជញ្ជាំងហើយឃើញ រូប បុរសម្នាក់ព្យួរនៅក្នុងបន្ទប់នោះ។ បុរសឆ្ងល់ក៏សួរនារីនោះ៖

-          រូបប្តីអូន

-          មិនមែនទេ (នារីឆ្លើយតប)

-          រូបសង្សារអូន

-          មិនមែនទេ (នារីប្រកែកម្តងទៀត)

-          រូបឪពុកអូន

-          នោះរឹតតែមិនមែនទៀតហើយ (នារីតបយ៉ាងរហ័ស)

-          បុរសនោះស្រែកគំហកយ៉ាងខ្លាំងថា៖ បើនេះមិនមែនប្តីអូន,​​ សង្សារអូន, ឳពុកអូន ចឹងរូបនេះជារួបអាណាគេ អ្ហា????!!!???

-          នារីធ្វើមុខញញឹមពព្រាយរួចឆ្លើយយ៉ាងទន់ភ្លន់ថា៖ នេះជារួបអូនកាលពី អតីតកាល ដែលមិនទាន់វះកាត់ប្តូរភេទ ។ ឥលូវអូនប្តួរភេទរួចហើយ!

-          !!!???!!!!

ទង់ជាតិមានតាំងពីពេលណា?

សម័យបារាំងទង់ជាតិសម័យបារាំង
សម័យជប៉ុនសម័យជប៉ុនកាន់កាប់
ព្រះរាជាណាចក្រកម្ពុជាទី១ព្រះរាជាណាចក្រកម្ពុជាទី១
cambodia-1970-1975សម័យលន់ណុល
polpotសម័យប៉ុលពត
atfer 79សាធារណរដ្ឋប្រជាមានិតកម្ពុជា
rath kampucheaសម័យរដ្ឋកម្ពុជា
untakសម័យអ៊ុនតាក់
flagព្រះរាជាណាចក្រកម្ពុជាទី២
ទង់ជាតិមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ គឺតាំងពីពេលដែលមនុស្សរស់ នៅប្រមូលផ្តុំគ្នាជាក្រុម នឹង​ ធ្វើការប្រមាញ់សត្វចិញ្ចឹមជីវិតរួមគ្នាម្ល៉េះ ដែលពេលនោះ នៅក្នុងក្រុមនីមួយៗបានជ្រើសរើសអ្នកដឹកនាំម្នាក់ដើម្បីគ្រប់គ្រង និងដោះស្រាយជម្លោះ របស់ពួកគេ ហើយដើម្បីអោយស្រួលចំណាំអ្នកដឹកនាំតែងតែពាក់ក្រណាត់នៅពីលើក្បាល​ និងកាន់ដងឈើ ឬលំពែងវែង ដែលមានតុបតែងលម្អជាសញ្ញាសម្គាល់។ ចំណែកឯ​ សមាជិកក្រុមវិញក៏មានកាន់ស្លាកសញ្ញាដែលងាយប្ឡេកឃើញផងដែរ។ រហូតដល់អំលុង ឆ្នាំ 6000-3000មុនគ.ស នៅពេលដែលក្រណាត់សូត្រត្រូវបានគេបង្កើតឡើង ជនជាតិចិន បុរាណ​ក៏បានប្រើក្រណាត់ ស្តើងតែធន់ ដើម្បីបង្កើតជាសញ្ញាសំគាល់ប្រទេស ឬនគររបស់ខ្លួន ព្រោះវាងាយស្រួលកាន់ និង អាចមើលឃើញបានពីចំងាយ។​ ក្រោយមក ការប្រើប្រាស់ក្រណាត់ ជាទង់សម្គាល់ប្រទេសនេះបាន រីករាលដាលទៅ ម៉ុងហ្គោលី ជប៉ុន ឥណ្ឌា ពែរ្ស ក្រិចបុរាណ ចក្រភពរ៉ូម៉ាំង និងផ្នែកដទៃទៀតនៃទ្វីបអឺរ៉ុប រហូតដល់បណ្តា ប្រទេស នានានៅលើពិភពលោក។ ដោយឡែកប្រទេសកម្ពុជាបានផ្តើមប្រើទង់ជាតិដែលមានរូប ប្រាសាទអង្គរវត្ត នៅចំកណ្តាល តាំងពីឆ្នាំ 1850 ម្ល៉េះ។ នៅឆ្នាំ 1948 ទង់ជាតិកម្ពុជា ត្រូវបានកែប្រែដោយ បន្ថែមពណ៌ខៀវនៅផ្នែកខាងលើនិងខាងក្រោម ហើយនៅកណ្តាលពណ៌ក្រហម មានរូប ប្រាសាទអង្គរវត្តពណ៌ស។ ក្នុងអំឡុងសង្គ្រាមស៊ីវិលនៅកម្ពុជាទង់ជាតិកម្ពុជាបានប្រែប្រួល លក្ខណះទៅតាមរបបគ្រប់គ្រងនៃសម័យកាលនីមួយៗ ប៉ុន្តែ នៅតែមានរូបប្រាសាទអង្គវត្ត ដដែលគ្រាន់តែខុសគ្នាត្រង់ចំនួនកំពូលប្រាសាទប៉ុណ្ណោះ។រហូត ដល់ឆ្នាំ 1993 ក្រោយ ពីមានការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិមក កម្ពុជា ក៏បានប្តូរទៅប្រើ ទង់ជាតិដែលមានលក្ខណះដូចកាលពីឆ្នាំ 1948 ម្តងទៀត ហើយក៏បន្តប្រើ រហូតមកដល់ សព្វថ្ងៃនេះ៕

Friday, June 5, 2009

អត់បានស្គាល់កំពង់ចាមទៀត

កាលពីមុនខ្ញុំចង់ស្គាល់កំពង់ចាមណាស់ ព្រោះលឺគេថាក្រុងកំពង់ចាមស្អាតហើយធំទៀត។ ខ្ញុំបានទៅផ្ទះបងប្អូននៅមេមត់ កាលពី ខែមេសា ដោយឆ្លងកាត់ក្រុងកំពង់ចាម ។តែពេលនោះ ល្ងាចណាស់ទៅហើយទើបមិន បានជិះឆ្វែលក្រុងគេអោយស្គាល់ម្តង ម្យ៉ាងទៀតត្រូវប្រញាប់ទៅ មេមត់ផង។ លើកនេះទៅទៀត តែមិនមែនទៅក្នុងន័យដើរលេងអីទេ គឺមេអោយទៅជាមួយគេ យកឯកសារក្រុមហ៊ុនឯកជនមួយនៅទីនោះ។ ទៅដល់លើកនេះខ្ញុំសង្ឃឹមថា នឹងស្គាល់ ក្រុងកំពង់ចាមច្បាស់ហើយ។ តែមានឯណា ទៅដល់ក្រុមហ៊ុនគេនៅផ្លូវអង្គអេង បានម៉ាភ្លេត ក៏ត្រូវឡើងឡានមកវិញ ទាំងថ្ងៃវិញ។ ធ្វើអោយខ្ញុំសោកស្តាយយ៉ាងខ្លាំង ព្រោះក្រុងកំពង់ចាមខ្ញុំចង់ស្គាល់យូរហើយ។ តែនៅតែមិនស្គាល់ច្បាស់ដដែល!!!​:-( ។ ខ្ញុំទៅខេត្តណាក៏ដោយ ខ្ញុំតែងតែ មើលជីវភាពរស់នៅ និង ភាពស៊ីវិល័យ របស់ខេត្តគេជានិច្ច។ មិនដឹងថាតើក្រុងកំពង់ចាម ដូចក្រុងបាត់ដំបងដែរឬអត់ណ៎?????????????

សង្ឃឹមពេលទៅលើកទីបី នឹងស្គាល់ក្រុងកំពង់ចាម អោយទាល់តែបានម្តង!!!

Tuesday, June 2, 2009

ហង្សមាសនឹងបើកប៉ុស្តិ៍ទូរទស្សន៍នៅពេលឆាប់ៗនេះ?

បន្ទាប់ពីបើកការផ្សាយវិទ្យុហង្សមាស​ ១០៤.៥០ MHz រួចមក ហង្សមាស​ នឹងមានគំរោងបើកការផ្សាយទូរទស្សន៍ហង្សមាសមួយទៀត ដែលមាន តារាចំរៀងរបស់រស្មីហង្សមាសទាំងអស់ ធ្វើជាពិធីករ ពិធីការិនី។ នេះបើតាម អ្នកដែលធ្វើការនៅក្រុមហ៊ុនហង្សមាស បានប្រាប់ បាត់ដំបង។ បច្ចុប្បន្ននេះ រស្មីហង្សមាសពុំសូវផ្តោតលើការចេញវ៉ុលថ្មីទៀតទេ គឺគេសំរុកការថតស៉្បត ពាណិជ្ជកម្មនិង វិទ្យុហង្សមាស។ ហើយឥលូវនេះហង្សមាសកំពុងធ្វើស៉្បត​ របស់ក្រុមហ៊ុនមិត្តហ្វូន ០៩៧ ដែលហ្នឹងចេញផ្សាយនៅពេលឆាប់ៗនេះ​ ជា លក្ខណះ 3D

Monday, June 1, 2009

មានវិធីណាល្អទេ?

ខ្ញុំមានបញ្ហាមួយដែលខ្ញុំមិនអាចដោះស្រាយបានសោះ។ មានបងប្អូនវឺដប៉្រេសណា ជួបបញ្ហាដូចខ្ញុំទេ? ខ្ញុំមានហ្វ្លាស់មួយ ចង់ហ្វរម៉ាត តែហ្វរម៉ាតអត់ទៅសោះ។ វាដាក់ សារមកវិញថា This volume is write-protected. ខ្ញុំឆ្ងល់ដល់ហើយ។អ្នកណាក៏ បានដែរជួយខ្ញុំផង!!!!!!!