Sunday, December 25, 2011

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី១]


នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹងនាយញូងមកទំពោះ ម្តាយបុរសជាឪពុកបានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេលវេលាឬក៏មច្ចុរាជ ) យកដាវមួយមកហុចប្រគល់ឱ្យ។ តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បានទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។ នៅពេលដែលនាងសែនមានផ្ទៃពោះ តែងតែចង់បរិភោគប្រមាត់ដី (រុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំសំរាប់ដាំលំអតាមសួនច្បារ)។ នាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើអាហារឱ្យ ប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។ គ្រប់ថ្ងៃខែ ពេលវេលាកាលណា គឺនៅថ្ងៃទី ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ គ.ស ៦១២ នាងសែនសម្រាលបានកូនប្រុសម្នាក់ ដូចហោរាទស្សន៍ទាយមែន។ ទារកនោះមានសម្បុរពណ៌ខ្មៅ ស្រអែមស្វាយដែលជាហេតុនាំឱ្យម្តាយឪពុកដាក់ឈ្មោះហៅថា ញូង។



Thursday, December 22, 2011

ប្រវត្តិលោកតាដំបងក្រញូង

[caption id="attachment_277" align="aligncenter" width="190" caption="លោកតាដំបងក្រញូង"]លោកតាដំបងក្រញូង[/caption] អ្នកទាំងអស់គ្នា ភាគច្រើនបានស្គាល់ លោកតាដំបងក្រញូង សឹងតែគ្រប់គ្នា ប៉ុន្តែភាគតិចណាស់ ដែលដឹងពីប្រវត្តិរបស់គាត់។ ដូចនេះ ប្លក់របស់ខ្ញុំនេះ នឹង សរសេរ អំពីប្រវត្តិរបស់គាត់ អោយអ្នកទាំងអស់គ្នាបានដឹង។ ប៉ុន្តែសូមរង់ចាំបន្តិច ព្រោះ អត្ថបទវែង បន្តិច ត្រូវការពេលច្រើន ។ សូមកុំភ្លេច ឧស្សាហ៏មកអើតៗ មើលផង។ ជិតចេញឆាប់ៗនេះហើយ ........