Tuesday, April 28, 2009

ក្រុងណាខ្លះជាប់ចំនាត់ថ្នាក់ក្នុងឆ្នាំ២០០៩

តើក្រុងទាំង១០ ខាងក្រោមនេះគួរជាប់ចំនាត់ថ្នាក់លេខប៉ុន្មានសំរាប់ ឆ្នាំ២០០៩នេះ?

  • ក្រុងសិរីសោភ័ណ
  • ក្រុងតាខ្មៅ
  • ក្រុងកំពង់ចាម
  • ក្រុងសៀមរាប
  • ក្រុងព្រះសីហនុ
  • ក្រុងភ្នំពេញ
  • ក្រុងកំពង់ធំ
  • ក្រុងបាត់ដំបង
  • ក្រុងកំពត
  • ក្រុងពោធិសាត់

ចំលើយសំរាប់លោកអ្នកនឹងមានប្រកាសនៅ រយះពេល១០ ថ្ងៃទៀត។ សូមបោះឆ្នោតតាមការដឹងរបស់លោកអ្នក។

Friday, April 24, 2009

សូមអភ័យទោស

I said it's too late to apologize..............................................

លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ហើយ នៅក្រុមចំរៀងល្បីមួយផ្នែកចំរៀង R&B បទដែលធ្វើអោយពួកគេល្បីនោះ មានចំនងជើងថា Apologize​ ។ក្រុមនេះមានឈ្មោះ ថា Timbaland ft. one republic ខ្ញុំធ្លាប់មើលគាត់សំភាសន៍នៅក្នុង ទូរទស្សន៍ MTV គាត់បាននិយាយថា បទនេះបើចង់ស្តាប់ពិរោះនោះ គឺយើងត្រូវ ធ្វើអារម្មណ៍របស់ យើង ហាក់ដូចជាកំពុងឋិតនៅក្រៅ ភពផែនដី រួចសំលឹងមកផែនដីវិញ។ ខ្ញុំពិតជាពេញចិត្តបទ នេះមែនទែន។

អត្ថន៍យបទចំរៀងនេះ

I'm holding on your rope,
Got me ten feet off the ground,
And I'm hearing what you say,
But I just can't make a sound,
You tell me that you need me,
Then you go and cut me down, away,
You tell me that you're sorry,
Didn't think I'd turn around, and say

[Chorus]
That it's too late to apologize,
It's too late,
I said it's too late to apologize,
It's too late,
(Too late)
Ooooooohhh

I take another chance,
take a fall, take a shot for you,
i need you like a heart needs a beat,
But it's nothing new, yeahhh yeahhh
I loved you with the fire red,
Now it's turning blue, and you said
Sorry like the angel,
Heaven let me think was you,
But I'm afraid

[Chorus]

[Guitar Solo]

It's too late to apologize,
It's too late,
I said it's too late to apologize,
It's too late
I said it's too late to apologize,
(Too late)
I said it's too late to apologize,
(Too late)

I'm holding on your rope,
Got me ten feet off the ground

តើអ្នកមានអារម្មណ៍បែបនេះទេ?

ដោនឡូតបទចំរៀងនេះ

one-rep-apologize

Thursday, April 23, 2009

រង្វង់មូលចេញមកទៀតហើយ

កាលពីមុនគេខំបំបាត់រង្វល់មូល ហើយបង្កើតភ្លើងស្តុបវិញ។ តែឥលូវសាលា រាជធានី ភ្នំពេញ នឹងបង្កើតរង្វល់មូល ២កន្លែងទៀតហើយ។ គឺមួយ ដាក់នៅត្រើយខាងកើត ស្ពាន(ជ្រោយចង្វា?) និង មួយទៀត​នៅ ខាងមុខ Camko City ។ មកពីរាល់ថ្ងៃចរាចរណ៍ ក្នុងរាជធានី មានការកើនឡើងលឿនពេក ទើបធ្វើអ្វីៗ មិនទាន់ហេតុការណ៍នោះ។

អ្នកកាសែតសៀមមកទស្សនាអគារសាលាខេត្តបាត់ដំបង

គណះប្រតិភូក្រុមសារព័ត៌មានខេត្តបស្ចឹមបុរី នៃប្រទេសសៀមប្រមាណជា ២០នាក់ ដឹកនាំ​ដោយលោកស្រីវេជ្ជបណ្ឌិត Supaporn Pitiporn គោលបំនងមកទស្សនាសាលា​ខេត្តបាត់ដំបងនេះ ដោយសារនៅឯខេត្តបស្ចឹមបុរី មានអគារ ដូចគ្នាបេះបិទ នឹងសាលាខេត្តបាត់ដំបង ដែលបានសាងសង់ឡើង នៅឆ្នាំ​១៩០៥ ដល់ ១៩០៧ នាសម័យលោកម្ចាស់កថាថនឈុំ។ ម៉្យាងទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់ខេត្តទាំង២ ដែលមានផ្លូវតភ្ជាប់គ្នាផ្តល់លក្ខណៈងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​រវាងគ្នាទៅវិញទៅមក ព្រោះបើអ្នកទេសចរណ៍សៀមចូលមកត្រូវមកទស្សនា អាគារសាលាខេត្តបាត់ដំបងសិន រួចទើបបន្តដំណើរទៅទស្សនា ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀមរាប

អគារសាលាខេត្តបាត់ដំបងចាស់

សាលាខេត្តបាត់ដំបង

អគារនៅបស្ចឹមបុរី ប្រទេសសៀម

អគារនៅប្រាជិនបុរី

Wednesday, April 22, 2009

ថ្លៃទឹកដោះឡើងតាមសាំង

ក្រលេកម៉ាភ្នែកទៅស្មានតែ ចឹងមែន! ការពិតទៅនេះគ្រាន់តែជាចំនងជើង នៃបទចំរៀង របស់ផលិតកម្មរស្មីហង្សមាស វ៉ុល ៣៧៩ អាល់ប៊ុម អ្នករងគ្រោះ បទលេខ ច្រៀង ដោយលោក ព្រាប សុវត្ថិ ។ ប្រហែលជាមានមែនហើយលោកអើយ! បានជាគេនិពន្ឋបែបនេះនោះ។ គ្រាន់តែសាំង ឡើងថ្លៃសោះ ស្រាប់តែថ្លៃទឹកដោះឡើងដែរ។ឥលូវសាំង ចាប់ផ្តើមឡើងទៀតហើយ ៣៤០០រៀលក្នុងម៉ាលីត្រ ។ បើឡើងចឹងមែនងាប់ហើយ ខ្ញុំ មិនទាន់បាន ដណ្តឹងកូនគេហើយផង។ :-)

ដោនឡូត អាល់ប៊ុមនេះ

Tuesday, April 21, 2009

វិធីគុណលេខរហ័សជាមួយលេខ ១១

វិធីគុណលេខរហ័ស

តើមិត្តអ្នកអាន អាចគុណលេខរហ័សដែរឬទេ?

ថ្ងៃនេះមិនដឹងមានអីប្រកាស ក៏យកក្បួនគុណលេខរហ័ស រវាងលេខ៣ខ្ទង់ ជាមួយលេខ ១១។ វិធីគុណលេខនេះមានដូចខាងក្រោម ឧទាហរណ៏ ២៦៧ គុណ ១១ យើងត្រូវគណនាពីខាងស្តាំមកឆ្វេង។មុនដំបូងទំលាក់លេខ ៧ចុះ រួចយក លេខ ៦បូកលេខ៧ ឃើញ ១៣ ។ទំលាក់លេខ ៣ រួច​ ត្រាទុក​ ១ ។ យកលេខ ៦ បួកលេខ ២ ឃើញ ៨ យកទៅបូកលេខដែលបានត្រាទុក ឃើញ ៩។យក លេខ ៩ទំលាក់ ចុះ។ រួចសល់លេខ ក្បាលលេខ ២ ទំលាក់ចុះ។ ដូចនេះ លទ្ឋផល គឺ ២៩៣៧។ តើលោកអ្នកអាចធ្វើបានរហ័សឬនៅ? ៥៦៣ គុណ ១១ ស្មើរ ៦១៩៣ ១២៤ គុណ ១១ ស្មើរ ១៣៦៤ ២១៣ គុណ ១១ ស្មើរ ២៣៤៣ សង្ឃឹមថាចំនេះដឹងនេះ អាចនឹងគ្រប់គ្រាន់សំរាប់មិត្តអ្នកអានទាំងអស់គ្នា។

Monday, April 20, 2009

គ្រោះថ្នាក់ចរាចរណ៏ ក្នុងកំឡុងពេលចូលឆ្នាំ

ចំនាត់ថ្នាក់តាមផែនទី មើលរស្មីកម្ពុជាមិញ ឃើញគេផ្សាយ ពីរបាយការណ៏គ្រោះថ្នាក់ចរាចរណ៏ សំរាប់កំលុង ពេលចូលឆ្នាំ ក៏យកមកផ្សាយចែកជូនមិត្ត ដើម្បីជ្រាបជាដំណឹង។ មាន ៧ខេត្ត-រាជធានី មានចំនាត់ថ្នាក់ដូចខាងក្រោម
  1. ភ្នំពេញ
  2. បាត់ដំបង
  3. ព្រៃវែង
  4. កំពង់ស្ពឺ
  5. កំពង់ចាម
  6. កំពត
  7. បន្ទាយមានជ័យ
ក្នុងចំនោម៧ខេត្ត-រាជធានីនេះ មាន ខេត្តបន្ទាយមានជ័យដែលមាន ចំនួនគ្រោះថ្នាក់ កើនច្រើនលើសពីឆ្នាំទៅ៕

រស្មី​ហង្ស​មាស និង សាន់​ដេ

ហង្សមាស និង សាន់​ដេឆ្នាំ​នេះ​រស្មី​ហង្ស​មាស ហាក់​ដូចជា​ស្ងប់​ស្ងាត់​នូវបទ​ចំរៀង​របស់​ខ្លួន​ជាង​បណ្តា​ឆ្នាំ​កន្លង​មក។ បែ​ជា​ផលិតកម្ម​សាន់​ដេ ដែល​មិនដែល​សូវ​ល្បី​សំរាប់​ពេល​ចូលឆ្នាំ ទៅជា​មាន ភាព​លេច​ធ្លោ ជាងរស្មីហង្សមាស ទៅវិញ។ជាក់​ស្តែង​បទសំរាប់ក្រុមហ៊ុន​សាន់ដេ​ដែលល្បីៗ មានបទ ចង់បានប្រពន្ធមួយ បទ បើកលុយ បទ បេះដូងផ្លេយប៊យ។ មានបទជាច្រើនទៀតដែល ខ្ញុំ មិនបានរៀបរាប់អស់។ ចំនែកអែហង្សមាសវិញមានតែលឺគេថា មានគេប្តឹង​ពីបទ យកបទគេមក និង​ក្បាច់រាំរបស់កូរ៉េ។ អ្នកខ្លះថាមកពីអ្នកនិពន្ឋហង្សមាស ឥលូវ និពន្ឋមិន ពិរោះដូច សាន់ដេ។ ខ្លះថាមកពីយកបទចាស់មកច្រៀងច្រើនពេក។ ខ្លះថាមកពីហង្សមាស ចេញម្តងច្រើនវ៉ុលពេក ទើបមិន ពិរោះ៕

ដំនើរកំសាន្តនៅបាត់ដំបង

រមណីយដ្ថានសេកសក 
ង៉ៃទី១៥នាំគ្នាទៅលេងសេកសកដែល ឋិតនៅស្រុករតនះមណ្ឌលខេត្តបាត់ដំបង។ វាមានចំងាយប្រហែលជា៦៥គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ យើងត្រូវធ្វើដំនើរឆ្លងកាត់ផ្លូវជាតិលេខ១០។ មនុស្សច្រើនណាស់ សឹងរកកន្លែងផ្ញើរម៉ូតូមិនបាន។ មានកំលោះក្រមុំមួយគូៗ កាន់ដៃគ្នាត្រសង លើថ្ម។ ខ្លះអង្គុយច្រកទឹកគប់គេ ខ្លះអង្គុយជុំគ្នាផឹកបៀរ ខ្លះអង្គុយចាំប៉ាតម្សៅគេក៏មាន។ គិតទៅចូលឆ្នាំ ឆ្នាំនេះសប្បាយគ្រាន់បើដែរតើ។