Thursday, August 20, 2009

វាខុសទាស់អីត្រង់ពាក្យMade in Cambodia?

តើវាខុសទាស់អីទៅត្រង់ស្លាកសញ្ញាថា Made in Cambodia ? មានក្រុមហ៊ុនវាយនភ័ណ្ឌមួយនៅ ជិតកំពង់ស្ពី បានប្រាប់អ្នកClearance នៅក្រុមហ៊ុនខ្ញុំថា មានក្រុមហ៊ុនមួយតៃវ៉ាន់ ចង់បានម៉ាស់ដែលផលិតនៅស្រុកខ្មែរ ប៉ុន្តែសុំគយ មិនអោយដាក់ ស្លាកថា Made in Cambodia បានអត់? ខ្ញុំលឺសូរហួសចិត្តម៉ង!!!! អ្នកClearance ក៏សួរវិញថាចុះបើដាក់ចឹងវាម៉េច? គេថាបើដាក់ចឹង វាលក់អត់ដាច់ទេនៅ តៃវ៉ាន់។ ខ្ញុំឆ្ងល់ដែរនឹងចឹង! ម៉េចផលិតផលស្រុកខ្មែរហ្នឹងវាអន់ណាស់ទៅ? ចុះខោអាវ នាំចេញទៅ អាមេរិច កាណាដា ទាំងកុងតៃន័រនោះ ម៉េចក៏លក់បានថ្លៃម៉េះ ហើយដាក់ផ្លាក Made in Cambodia ផង ចុះត្រង់អាម៉ាស់មូយប៉ុនបាតដៃហ្នឹងវាម៉េចវិញ។ ម៉ាសដែលខ្មែរ យើងដេរនោះវា​ ស្អាតដែរតើ! ថែមទាំងមានកន្លែងដាក់ថ្នាំហឺតក្នុងនោះទៀតផង។

Wednesday, August 12, 2009

វិលបាន៤ជុំហើយ

ម៉ោចូលម៉ោៗៗ នាំគ្នាម៉ោបងប្អូនភូមិវឺដប្រេស ទាំង ចាស់ទាំងក្មេង ទាំងអ្នកចំនូលថ្មីៗ សូមមកចូលរួមពិធីខួបគំរប់ ៤ខែនៃប្លក់របស់ខ្ញុំ។មិនបាច់មានអីមកក៏បានដែរអោយតែចូលរួមក៏បានដែរ តែសូមកុំច្រកទៅផ្ទះវិញ ខ្ញុំអត់ចូលចិត្តទេ។ ថ្ងៃនេះយើងជប់លៀងម៉ាសប្បាយម៉ង ហើយ ចង់ផឹកអីកុំក្រែងចិត្តអី ផឹកទៅ ព្រោះ​ធារ៉ា និង រ៉ាឌីជាអ្នកចេញលុយ ព្រោះគេទើបនឹង................មិនបាច់និយាយក៏ដឹងដែរ។ ប៉ុន្តែមុននឹងបើកកម្មវិធីនេះខ្ញុំសូមឡើងនិយាយអំពីការបូកសរុបការងាររបស់ខ្ញុំ ដែលទទួលបានអស់រយះពេល៤ខែគិតត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០០៩ វេលាម៉ោង ៨ ៣០នាទី ព្រឹក(ម៉ោងUTC+7)មានដូចតទៅ៖
  • ប្រកាសចំនួន៖៣៤
  • ផ្លាកចំនួន៖៤
  • ចំណាត់ក្រុម៖៩
  • ទំព័រចំនួន៖៩
  • វិចារចំនួន៖៥៤៦វិចារ
  • វិចារឥតបានការ៖៤៣វិចារ
  • ប្រកាសពេញនិយមមាន៖
-អ្វីខ្លះដែលបុរសចាញ់ប្រៀបស្រ្តី -ក្រុងណាខ្លះជាប់ចំណាត់ថ្នាក់២០០៩ -ដំនើរកំសាន្តចុងសប្តាហ៍ភាគទីII -ស្អីក៏ហ្គេយ៍មេរោគក៏ហ្គេយ៍ទៀត -សូមអភ័យទោស
  • ចំនួនអ្នកចូលទស្សនា៖៥៦៨៩
  • ថ្ងៃមមាញឹក៖ ២១ កក្កដា ២០០៩
ចប់តែប៉ុណ្ណឹងហើយខ្ជិលនិយាយច្រើនណាស់ ព្រោះមានអ្នកខ្លះចង់ងងុយដេក ហើយ មានអ្នកខ្លះឃ្លានញ៉ាំណាស់ មើលមាឌគាត់ប៉ុនណាណី គឺអ្នកណាៗក៏ស្គាល់ក្នុងភូមិវឺដប្រេស គឺកញ្ញាស៊ិចស៊ីដ៏ស្រស់ប្រឹមប្រិយ។ ចំនែកអ្នកខ្លះទៀតឃើញប្រុសមិនបានហេកុបម៉ង។ហាសហាសហាស ថ្ងៃនេះជប់លៀងសប្បាយមែន ផឹកមិនស្រវឹងមិនអោយទៅផ្ទះទេបងប្អូន។សង្ឃឹមថាជប់លៀងហើយបាត់ទុក្ខព្រួយទៅចុះ
-៖-អានផងដែរនៅ វិលបាន១ជុំហើយ នៅទីនេះ-៖-

Saturday, August 8, 2009

ស្មុគស្មាញមែនជីវិត!!!!!!!

ជីវិតយើងតែងមាន ភាពផ្ទយគ្នារហូត។បើបានសប្បាយហើយ តែមានទុក្ខ, ស្រួល ហើយក៏ នៅពិបាកវិញ........... ប៉ុន្មានង៉ៃនេះខ្ញុំមិនសូវសប្បាយចិត្តសោះ ព្រោះមានរឿងកើតឡើងដែលនឹកស្មានមិនដល់ជាច្រើន ដែលកើតមកលើខ្ញុំទាំងខ្លួនឯង មិនទាន់ប្រុងប្រៀបខ្លួនសោះ! ឥលូវត្រូវរកទីជំរកថ្មីដើម្បី គេ​ចផុតពីទុក្ខដែលរ៉ាំរ៉ៃជាប់ខ្លួន យូរហើយ។ មិនត្រឹមតែនៅផ្ទះទេ នៅសាលាក៏មានរឿងខ្លះដែរ គឺរៀនមិនចូល សោះ។ ប្រហែលមានសំពាធខាងក្រៅខ្លាំងពេកក៏មិនដឹង?? ជីវិតខ្ញុំពេលនេះហាក់បីដូចជាសោះកក្រោះណាស់ ។ ពេលនេះខ្ញុំត្រូវពឹងខ្លួនឯងដើម្បីរស់ មិនមែនដូចមុនទេ។ ខ្ញុំមិនចង់បញ្ចេញអោយគេដឹងទេ តែធ្វើម៉េចបើពេលនេះមានទុក្ខផ្ទួនៗៗៗគ្នា ៣មុខជាប់គ្នា ។តើគួរអោយខ្ញុំសំរេចចិត្តបែបណា? ជីវិត, គ្រួសារ, ស្នេហា និង​មិត្តភាព??????????????? ជីវិតពិតជាចឹងមែន!! រាល់ថ្ងៃខ្ញុំខំសើច សប្បាយដើម្បីបំបាត់ទុក្ខតែ នៅតែ មិនអាចដដែល ............... ហ៊ឺ!!!!!!!!!!!!!

Wednesday, August 5, 2009

ត្រៀមប្រកាសអាសន្នពីទឹកជំនន់

គ្រាន់តែប៉ុន្មានថ្ងៃមុនក្រសួងធនធានទឹក និង​ឧតុនិយមប្រកាសអាសន្នសោះហ្នឹង ដល់អាឡូវ នៅខេត្តស្ទឹងត្រែង ស្រុកចំនួន ពីរបានជន់លិចបាត់ទៅហើយ គឺស្រុកសេសាន និង ស្រុកសៀមប៉ាង។ ចំនែកឯក្រុងស្ទឹងត្រែងវិញ មិនអាចធ្វើដំណើរទៅកាន់ស្រុកជុំវិញក្រុងបានដោយសារតែ ទឹកជំនន់បាន លិចកាត់ផ្តាច់ផ្លូវទៅហើយ។ នេះដោយសារប៉ុន្មានថ្ងៃហ្នឹងភ្លៀងខ្លាំងនៅតំបន់ខាងលើទន្លេមេគង្គ នៃប្រទេសឡាវ ហើយចំនែកប្រទេសឡាវ ត្រូវបើកទ្វារទឹក ដើម្បីជំលៀសទឹកជំនន់នៅឯប្រទេសគេ។ ដូច្នេះ ទឹកជំនន់នេះនឹងអាចជន់លិចភ្លាមៗ ចាប់ពីខេត្តស្ទឹង ត្រែង មក ខេត្តក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និង​ តំបន់ជាប់នឹងទន្លេមេគង្គក្រោម រួមទាំងបឹងទន្លេសាបទៀតផង។ សូមបងប្អូននៅជាប់ទន្លេមេគង្គ ត្រៀមរកទីទួលដើម្បី ការពារខ្លួនពីទឹកជំនន់នេះ៕