នាងទាវក៏លួចរត់តាមទូក តាមស្ទឹងសង្កែត្រលប់ទៅស្រុកវិញ។ សុំបញ្ជាក់ថា កាលសម័យនោះ ការធ្វើដំណើរទៅស្រុកខ្មែរ (ហៅថាស្រុកខ្មែរ ដោយសារពេលនោះបាត់ដំបង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម) ត្រូវធ្វើដំណើរពីកំពង់ផែនៅមុខ ព្រែកមហាទេព (សព្វថ្ងៃ មុខមន្ទីរពេទ្យបង្អែកខេត្ត) រួចឆ្ពោះទៅកំពង់ផែ ធំដែលប្រសព្វរវាងបាត់ដំបង និង ស្រុកខ្មែរ គឺនៅ បាក់ព្រា ដែលជាកំពង់ផែដ៏សំខាន់ របស់បាត់ដំបង។ នៅពេលនោះ ចៅហ្វ៊ាបែន ក៏ដឹងទាន់ ក៏ចាត់បាវបំរើរបស់ខ្លួន អោយតាមនាងទាវ ដោយបញ្ញាតិថា បើទាន់ត្រង់ណាអោយសំលាប់ចោលត្រង់នោះ ។ ពួកបាវបំរើ ក៏តាមទាន់នាងទាវ ហើយសំលាប់ក៏សំលាប់នាងទាវដោយកប់ត្រង់ ក្បាលជ្រោយដូនទាវ (សព្វថ្ងៃជ្រោយនោះជាផ្លូវកោងខ្លាំង ទីមួយ បើយើងជិះពីវត្តក្តុលទៅ ផ្សារដូនទាវ)។
ក្រោយមកខ្មោចនាងទាវក៏ខ្លាចជាបីសាច សំរាប់ទទួលក្រយាបូជាពីអ្នកដំណើរតាមស្ទឹងសង្កែទៅមក។ ហេតុនេះហើយទើប គេហៅម្តុំនោះថា ដូនទាវ រហូតដល់សព្វថ្ងៃ៕